អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៨លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៣ម៉ឺននាក់ និងជាសះស្បើយ៩៤លាន២៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៨លាន៦៣ម៉ឺន៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៣ម៉ឺន១ពាន់៩៩៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៤លាន២៣ម៉ឺន៨ពាន់៦៥២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៨៦ម៉ឺន២ពាន់១២៤នាក់ ស្លាប់ចំនួន៥៤ម៉ឺន២ពាន់១៩១នាក់ និងជាសះស្បើយចំនួន២០លាន៦៤ម៉ឺន២៧០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន២៨ម៉ឺន៤ពាន់៣១១នាក់ ស្លាប់ចំនួន១៥ម៉ឺន៨ពាន់២១៣នាក់ និងជាសះស្បើយ១០លាន៩៣ម៉ឺន៥ពាន់៨០៣នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន២០ម៉ឺន៥ពាន់៩៧២នាក់ ស្លាប់២៧ម៉ឺន៩១៧នាក់ និងជាសះស្បើយ៩លាន៩១ម៉ឺន៣ពាន់៧៣៩នាក់ ៕ ប្រភព៖ worldometers