​ក្រុមហ៊ុន​ ​Goo​g​l​e​ ​គ្រោង​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​ ​ជុំវិញ​ការផ្សាយពាណិជ្ជកម្ម​អោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​គាំទ្រ​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា

​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​ប្រកាស​នឹង​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ដំណើរ​ការផ្សាយពាណិជ្ជកម្ម​នា​ពេលថ្មីៗនេះ​ ​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ ​ដែល​គាំទ្រ​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​និង​បាន​បញ្ឈប់​ដំណើរការ​គណនី​មួយ​ចំនួន​ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​យោធា​នៅ​លើ​សេវាកម្ម​របស់​ខ្លួន​ ​ក្រោយ​មាន​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា​ ​។​

អ្នកនាំពាក្យ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​បាន​ថ្លែងប្រាប់​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ថា​ ​យើង​បាន​ចាត់វិធានការ​ប្រឆាំង​នឹង​គណនី​នៅ​លើ​ទម្រង់​របស់យើង​ ​ក្នុង​នោះ​រួម​ទាំង​ការបញ្ឈប់​គណនី​នៅ​លើ​សេវាកម្ម​ ​Goo​g​l​e​ ​និង​បិទ​ឆា​នែ​ល​ ​Y​ou​Tube​ ​មួយ​ចំនួន​ ​និង​វីដេអូ​ដែល​ពាក់ព័ន្ធ​នឹង​យោធា​មី​យ៉ា​ន់​ម៉ា​ ​ហើយ​ថា​ ​អាទិភាព​របស់យើង​ ​គឺ​ជួយ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ចូល​ទៅកាន់​ព័ត៌មាន​ ​និង​ទំនាក់ទំនង​គ្នា​ដោយ​សុវត្ថិភាព​ ​។​

ការប្រកាស​ខាងលើ​នេះ​របស់​ ​Goo​g​l​e​ ​បាន​ធ្វើឡើង​ចំ​ពេល​ដែល​ក្រុមសកម្ម​ជន​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​នេះ​ ​ធ្វើការ​រឹតត្បិត​ការ​ចូល​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន​ ​បន្ទាប់ពី​មាន​មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់​ ​ក្រោយ​ពី​ការ​តវ៉ា​អស់​ជាច្រើន​ស​ប្តាហ៍ ​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​យក​អំណាច​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner