​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​កូន​​របស់​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ ព្រមទាំង​ក្រុមហ៊ុនចំនួន០៦ដែល​​ពួកគេ​

​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃពុធ​នេះ​បាន​ដាក់ទណ្ឌកម្ម​កូន​ៗ​ពីរ​នាក់​របស់​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​លោក​ ​មីន​ អោ​ង​ ហ្លេ​ង​ ​និង​ក្រុមហ៊ុន​ចំនួន​០​៦​ដែល​ពួកគេ​គ្រប់គ្រង​ ​ដើម្បី​ជា​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​និង​ការ​បាញ់សម្លាប់​ក្រុម​អ្នកប្រឆាំង​តវ៉ា​ ​ចាប់តាំង​ពីរ​ប​ប​សឹក​ឡើង​ក្តោបក្តាប់​អំណាច​ ​។​

ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ខ្លួន​បាន​ដាក់បញ្ចូល​បញ្ជី​ខ្មៅ​នូវ​ឈ្មោះ​ អោ​ង​ ផ្យេ ​សូ​ណេ (​A​un​g​ ​P​y​a​e​ ​Son​e​) ​និង​ ឃី​ន​ ​ធី​រី​ ថេ​ត​ ​មុន​ (K​h​in​ ​T​h​i​r​i​ ​T​h​e​t​ ​M​on) ​ដែល​ជា​កូន​ៗ​មាន​វ័យ​ជំទង់​របស់​មេបញ្ជាការ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ដែល​ជា​អ្នកដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ ​ហើយ​បាន​តំ​ឡើង​តំណែង​ខ្លួនឯង​ជា​ប្រមុខ​ក្រុមប្រឹក្សារដ្ឋ​បាល​រដ្ឋ​ដែល​កំពុង​កាន់អំណាច​ ​។​

បន្ថែម​លើ​នេះ​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​អាន់​តូ​នី​ ​ប្លី​ន​ខិ​ន​ ​ក៏បាន​ព្រមាន​ដែរ​ថា​ ​សកម្មភាព​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ ​អាច​នឹង​ធ្វើឡើង​ ​ក៏ដូចជា​ថ្កោលទោស​ការ​ចាប់​ឃុំ​ខ្លួនមនុស្ស​ជាង​១​ពាន់​៧​រយ​នាក់​ ​និង​ការវាយប្រហារ​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​ប្រឆាំង​នឹង​ក្រុម​បាតុករ​ដែល​គ្មាន​អាវុធ​ ​ដោយ​លោក​បាន​និយាយ​ថា​ ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៥​៣​នាក់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner