​អង្គការសហប្រជាជាតិ​អំពាវនាវ​អោយ​បញ្ឈប់​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា​ ​និង​ថ្កោលទោស​ការ​ប្រើ​ហិង្សា​លើ​ក្រុម​អ្នកប្រឆាំង​តវ៉ា

​បរទេស​៖​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ (UNSC) ​នៅ​ថ្ងៃពុធ​នេះ​អំពាវនាវ​ជាឯកច្ឆន្ទ​ឱ្យ​បញ្ចប់​រដ្ឋប្រហារយោធា​នៅ​មី​យ៉ា​ន់​ម៉ា​ ​ដោយ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ ​ក៏ដូចជា​ទទូច​អោយ​មានការ​អត់ធ្មត់​បំផុត​ពីសំណាក់​យោធា​ ​។​

សេចក្តីថ្លែង​ការណ៍​របស់​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ដែល​អនុម័ត​ដោយ​សមាជិក​ក្រុមប្រឹក្សា​ទាំង​១​៥​ ​រួម​ទាំង​ចិន​ផង​នោះ​ ​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​នៅ​ឯ​កិច្ចប្រជុំ​ខ្លី​មួយ​តាម​វីដេអូ​ ​ជាទី​ដែល​អគ្គរដ្ឋទូត​អាមេរិក​លោកស្រី​ ​លីន​ដា​ ​ថូ​ម៉ា​ស​ គ្រី​ន​ហ្វៀ​ល​ (​Lind​a​ ​T​h​o​ma​s-​Green​field​) ​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចុប្បន្ន​បាន​ប្រកាស​ថា​ ​សេចក្តីថ្លែង​ការណ៍​ត្រូវ​បាន​យល់ព្រម​ ​។​ ​សេចក្តីថ្លែង​ការណ៍​ដែល​ព្រាង​ដោយ​ចក្រភពអង់គ្លេស​ ​គឺ​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​មេដឹកនាំ​រដ្ឋាភិបាល​ជាបន្ទាន់​ ​រួម​មាន​ទីប្រឹក្សា​រដ្ឋ​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​និង​លោក​ប្រធានាធិបតី​ ​វី​ន​ ម្យី​ន​ត៍ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់តាំង​ពី​ពួកគេ​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច​នៅ​ក្នុង​រដ្ឋប្រហារយោធា​កាលពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​។​

សេចក្តីថ្លែង​ការណ៍​នេះ​ទៀតសោត​ ​បាន​គាំទ្រ​អន្តរកាល​ប្រជាធិបតេយ្យ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​សង្កត់ធ្ងន់​លើ​តម្រូវ​ការ​ដើម្បី​រក្សាទុក​នូវ​ស្ថាប័ន​ ​និង​ដំណើរការ​ប្រជាធិបតេយ្យ​នានា​ ​បញ្ចៀស​អំពើ​ហិង្សា​ ​គោរព​សិទ្ធិមនុស្ស​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ ​និង​ ​គោរព​នីតិ​រដ្ឋ​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner