ក្រុមការងារលេខាធិការដ្ឋាននៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបន្តនាំយកទឹកពិសារបរិសុទ្ធ និងភេសជ្ជៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅប្រគល់ជូនក្រុមការងារគ្រូពេទ្យ និងកម្លាំងចម្រុះ ដើម្បីថ្លែងអំណរគុណ

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមការងារលេខាធិការដ្ឋាននៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានបន្តនាំយកទឹកពិសារបរិសុទ្ធ និងភេសជ្ជៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅប្រគល់ជូនក្រុមការងារគ្រូពេទ្យ និងកម្លាំងចម្រុះ ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះការធ្វើពលិកម្មដ៏មុះមុតក្នុងការបំពេញបេសកកម្មនៅមន្ទីរពេទ្យបង្អែកដែលកំពុងទទួលចាក់វ៉ាក់សាំង និងមណ្ឌលចត្តាឡីស័កនៅរាជធានីភ្នំពេញ ចំនួន ៣ គោលដៅបន្ថែមទៀត ក្នុងនោះរួមមាន៖(១)-ខណ្ឌ៧មករា៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ , (២)-ខណ្ឌដូនពេញ៖ មន្ទីរពេទ្យបង្អែកចតុមុខ និង (៣)-ខណ្ឌព្រែកព្នៅ៖ មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner