ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យស្ថានភាពមណ្ឌលចក្តាឡឺស័កនៅខេត្តកំពង់ចាម

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ បានចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បីជួបសួរសុខទុក្ខប្រជាពលរដ្ឋនិងពលករចំណូលស្រុក ក៏ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បីបង្កើនលទ្ធភាព
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់បងប្អូនពលករ និងអ្នកពាក់ព័ន្ធទាំងអស់ សូមអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន ទៅតាមប្រសាសន៍ ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នូវវិធានការ «៣ការពារ ៣កុំ» ក៏ដូចជាការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បី បង្ការការរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងសហគមន៍ ក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូល ផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានរៀបចំម្ហូបអាហារ ជូនដល់ប្រជាពលរដ្ឋ តែកំពុងធ្វើចត្តាឡីស័ក និងបានណែនាំឱ្យអ្នកពាក់ព័ន្ធត្រូវរក្សាអនាម័យបរិស្ថានស្អាតនៅមណ្ឌលនេះផងដែរ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តកំពង់ចាម បានរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក កម្រិត២ មានចំនួន ២កន្លែង ស្ថិតនៅក្នុងក្រុងកំពង់ចាម ក្នុងនោះ ៖ ១.នៅសណ្ឋាគារមេគង្គ មានចំនួន ៧១បន្ទប់ ស្មើនឹង ១៤២គ្រែ ។ និង ២.នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មាន ចំនួន ៣អាគារធំៗ និងមាន ចំនួន ៨៩បន្ទប់ ស្មើនឹង ៤៤៣គ្រែ ។ គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ មាន ប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កសរុប ចំនួន ៣១២នាក់ ក្នុងនោះ ៖ នៅសណ្ឋាគារមេគង្គ មានចំនួន ៩២នាក់ ស្រី ៥៤នាក់ និងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម សរុប ២២០នាក់ ស្រី ៨៧នាក់ ។ ដោយឡែក ប្រជាពលរដ្ឋខ្មែរ ប៉ះពាល់ព្រឹតិ្តការណ៍សហគមន៍ ២០-កុម្ភៈ ក្នុងខេត្តកំពង់ចាម មានចំនួន ៤៥៦នាក់ ស្រី ២១២នាក់ កំពុងធ្វើចត្តាឡីស័ក តាមដានសុខភាព សរុប ១១៩នាក់ ស្រី ៦៩នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner