ស្រ្តីម្នាក់រងរបួសបាក់កជើងដោយសាររថយន្តបុក

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ បើកបររថយន្តលឿនបុកម៉ូតូមួយគ្រឿងចំពេញទំហឹង នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសបាក់កជើងខាងស្តាំ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ឋិតនៅតាមត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Starex មួយគ្រឿង ពណ៌ខ្មៅ ពាកស្លាក់លេខ ភ្នំពេញ 2BB–7157 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២៨០ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាក Beak មួយគ្រឿង ពណ៌ខ្មៅ ពាកស្លាក់លេខ តាកែវ 1X-7305 ជិះគ្នាពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៥៥ ក្នុងទិសដៅពីជើងទៅត្បូង ស្រប់ពេលមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវ១៥៥ កែង៤៨០ ក៏ត្រូវរថយន្តម៉ាក Starex បើកបរដោយបុរសជនជាតិចិនម្នាក់នោះ បុកចំម៉ូតូម៉ាក Beak ពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសបាក់កជើងខាងស្តាំ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ចំណែកឯ រថយន្តនិងម៉ូតូទាំងពីរគ្រឿងវិញរងការខូចខាតបន្តិចបន្តួចដូចគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការវាស់វែងបាញ់ថ្នាំយកម៉ូតូនិងរថយន្តពីរគ្រឿង មកដាក់គៀនខាងសិនរួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា។ ដោយភាគីខាងម្ចាស់តៃកុងរថយន្ត Starex ជាជនជាតិចិន ក៏យល់ព្រមចេញថ្លៃសង់ព្យាបាលរបួសជូនស្រី្តរងគ្រោះ នឹងធ្វើជួសជុលម៉ូតូម៉ាក Beak ឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner