ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ចពេញ ១ថ្ងៃ នៅទីក្រុងសៀងហៃ
អត្ថបទដោយ៖
Kien Sereyvuth
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៅរួមដង្ហែព្រះរាជដំណើរដោយ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កែម៉ាលី សុីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចចាកចេញពីព្រះរាជដំណាក់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឆ្ពោះទៅបំពេញព្រះរាជទស្សនកិច្ចពេញ ១ថ្ងៃ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន តបតាមការថ្វាយបង្គំសូមយាងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។