មន្រ្តីជំនាញ ចុះយកសំណាកមនុស្ស២នាក់ ដែលត្រូវជាក្មួយអ្នកចូលរួមពិធីមង្គលការនៅស្រុកសំរោង

អត្ថបទដោយ៖
ធី ដា

តាកែវ៖ អាជ្ញាធរស្រុកកោះអណ្តែត ដឹកនាំដោយលោក គិត ភក្តី រួមទាំងមន្រ្តីជំនាញជាច្រើនរូបទៀត នៅព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែមីនា ឆ្នាំ២០២១ បានចុះយកសំណាកមនុស្ស២នាក់ ដែលត្រូវជាក្មួយរបស់គ្រូបង្រៀនម្នាក់ដែលបានទៅចូលរួមពិធីមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង កាលពីថ្ងៃទី១២ ខែមីនា កន្លងទៅ ។

លោកគិន ភក្ដី អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ ថ្នាក់ស្រុក បានបញ្ជាក់ឲ្យដឹងថា មនុស្ស២នាក់ ដែលត្រូវយកសំណាកទៅពិនិត្យនេះ មានឈ្មោះលោកស្រី ទិត្យ ស៊ាវ អាយុ ៤៧ឆ្នាំ នឹងម្នាក់ទៀត កុមារី សៅ សុដាលីស អាយុ២ឆ្នាំ រស់នៅភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ដែលត្រូវជាម្ដាយ និងក្មួយរបស់ឈ្មោះ ពោន សារុន ភេទប្រុស អាយុ ២៧ឆ្នាំ ជាគ្រូបង្រៀន នៅវិទ្យាល័យសុខអានដូងខ្ពស់ មានផ្ទះនៅភូមិកន្តួតធំ ឃុំត្រឡាច ស្រុកទ្រាំង បានជាប់ពាក់ព័ន្ធទៅចូលរួមពិធីមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ។

លោក គិន ភក្តី បន្ថែមទៀតថា ក្រោយពីបានយកសំណាកទៅពិនិត្យ អាជ្ញាធរបានធ្វេីការណែនាំពួកគាត់ធ្វេីចត្តាឡីស័កនៅផ្ទះខ្លួនឯង រយៈពេល១៤ថ្ងៃ និងត្រូវអនុវត្តតាមវិធានការ៣កុំ ៣ការពារ ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner