ស្ងាត់ៗ Elon Musk ប្រកាសប្តូរតួនាទីពី CEO ទៅជា Technoking of Telsa

បរទេស៖ នៅថ្ងៃអង្គារនេះបុរសមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើន និងល្បីបំផុតលើពិភពលោក Elon Musk បានធ្វើឲ្យគេគ្រប់គ្នាមានការភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀតតាមរយៈប្តូរតួនាទីចេញពីប្រធានប្រតិបត្តិ ឬ CEO ទៅជា Technoking of Tesla ឬស្តេចបច្ចេកវិទ្យានៃTeslaជំនួសវិញ។

ទោះបីជាយ៉ាងណាក្តីយោងតាមការបញ្ជាក់របស់គណៈកម្មការមូលបត្ររបស់អាមេរិក SEC បានឲ្យដឹងថា Elon Musk នៅតែមានតួនាទីទទួលខុសត្រូវជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនដដែលខណៈដែលប្រធានផ្នែកហិរញ្ញវត្ថុ ឬ CFO របស់ Tesla គឺលោក Zach Kirkhorn ឯណោះវិញក៏ត្រូវបានប្តូរងារទៅជា Master of Coin ផងដែរ។

គ្មានអ្នកម្នាក់ហ៊ានអះអាង ឬចេញមកបញ្ជាក់អំពីមូលហេតុលំអិតអំពីការប្តូរងារនេះនៅឡើយទាំងដែលលោក Musk និងលោក Kirkhorn ប៉ុន្តែអ្វីដែលគេអាចមើលឃើញចំពោះងារជា Master of Coin នោះគឺអាចសំដៅទៅលើកញ្ចប់លុយវិនិយោគប្រមាណជា 1.5 ពាន់លានដុល្លារដែល Teslaទើបតែបានប្រកាសវិនិយោគទៅលើលុយអេឡិចត្រូនិក Bitcoin កាលពីគ្រាកន្លងមកថ្មីៗនោះ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្រោយតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកMusk ត្រូវបានក្រុមអ្នកវិនិយោគរបស់ក្រុមហ៊ុន Teslaនាំគ្នាធ្វើការដាក់ពាក្យបណ្តឹងទៅលើបុរសរូបនេះក្រោមបទចោទប្រកាន់មូយចំនួនទៅលើ Tweet របស់លោកថាជារឿងដែលមានភាពមិនប្រក្រតីទៅនឹងច្បាប់។

មេធាវីមួយរូបបានអះអាងថា លោក Musk បានធ្វើការសេចក្តីថ្លែងការណ៍ប្រកាសខុសឆ្គងអំពីបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Tesla នៅលើបណ្តាញសង្គម Twitter ដែលមានអ្នកតាមដានដល់ទៅជាង 10 លាននាក់របស់គាត់។ ទោះបីជាយ៉ាងណាក្តីការបង្ហោះ Tweet ដែលធ្វើឲ្យលោក Musk មានបញ្ហាបែបនេះគឺមិនមែនជាលើកដំបូងនោះទេដោយកាលពីខែឧសភាកន្លងទៅលោកMusk ក៏បានធ្វើការចែករំលែកថាស្តុកហ៊ុនរបស់ Tesla មានតម្លៃថ្លៃខ្លាំង too high។ សម្តីមួយម៉ាត់របស់លោកកាលពីពេលនោះបានបណ្តាលឲ្យតម្លៃរបស់ក្រុមហ៊ុនធ្លាក់ចុះអស់ដល់ទៅ 13 ពាន់លានដុល្លារភ្លាមៗ ហើយដូចគ្នានេះកាលពីឆ្នាំ2018 លោកក៏ធ្លាប់បានទទួលរងការបង់ពិន័យទៅលើការអះអាងដែលខុសច្បាប់ជាទឹកប្រាក់ប្រមាណជា20 លានដុល្លារម្ដងហើយដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner