អាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនបុរសម្នាក់ដែល គេចវេស មិនព្រមផ្តល់ សំណាកតាមការស្នើសុំរបស់ គ្រូពេទ្យ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់ដែលមានហានិភ័យខ្ពស់ ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ គឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន បានព្យាយាមគេចវេស មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យបាន ព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យកម្លាំងគអន្តរាគមន៍ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀម នៅសាលា រាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារ ប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការណ៍ ជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរសដែលចង់គេចវេសម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ១៩ ចាក់អង្រែក្រោមបានដោយជោគជ័យ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner