ខ្ញុំបានសិក្សាស្វែងយល់ និងរៀនសូត្រពីស្ថានភាពវិវត្តន៍យ៉ាងឆាប់រហ័សរបស់កូវីដ១៩ ដូចតទៅ

អត្ថបទដោយ៖
AMS OneMinute

១. ក្របខណ្ឌយុទ្ធសាស្ត្រ និងនយោបាយ៖ ប្រទេសនីមួយៗ គឺមិនបានប្រើប្រាស់យន្តការស្របគ្នា ឬលក្ខខណ្ឌបច្ចេកទេសណាមួយច្បាស់លាស់នោះទេ គឺអាស្រ័យតែលើការយល់ឃើញ និងការសំរេចរបស់ថ្នាក់ដឹកនាំនៃប្រទេសសាម៉ីប៉ុណ្ណោះ។

២. វិធានការ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល៖

  • បញ្ជ្រាបការយល់ដឹងរបស់ប្រជាជនជាអាទិភាព
  • ពង្រីកសមត្ថភាព និងធនធានមនុស្សក្នុងបេសកកម្មប្រយុទ្ធប្រឆាំងកូវីដ១៩
  • យុទ្ធសាស្ត្រមេទ័ព ដឹកនាំទ័ពផ្ទាល់ ពិនិត្យផ្ទាល់ និងបញ្ជាផ្ទាល់
  • ក្រសួងសុខាភិបាលជាប្រតិបត្តិករផ្ទាល់៖ សកម្ម និងទទួលខុសត្រូវខ្ពស់បំផុត
  • កងកម្លាំងទាំងអស់សហការជាមួយក្រុមគ្រូពេទ្យ
  • លើកកម្ពស់ការចូលរួមរបស់កម្លាំងគាំទ្រជួរក្រោយ គឺប្រជាជនកម្ពុជាផ្ទាល់
  • បង្កើតទំនុកចិត្តខ្ពស់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ ដៃគូសហប្រតិបត្តិការ ពិសេសសប្បុរសជន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
  • ដៃម្ខាងប្រយុទ្ធនឹងកូវីដ១៩ និងដៃម្ខាងការពារសេដ្ឋកិច្ចជាតិ និងប្រជាជន

ប្រភព៖ លិខិតពីប្រជាជន

ads banner