បុរសម្នាក់ ឆ្លងជំងឺកូវីដ-១៩ ក្រោយយកសំណាកនៅស្ថានីយទូរទស្សន៍ ហង្សមាស

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ បុរសវ័យ៥៧ឆ្នាំ ម្នាក់ ស្នាក់នៅ ផ្ទះ គ្មានលេខ ភូមិ ចុងព្រែក សង្កាត់ ព្រែក ឯង ខណ្ឌ ច្បារ អំពៅ បានឆ្លងជំងឺកូវីដ-១៩ ក្រោយយកសំណាកនៅស្ថានីយទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ តាមបណ្តាញសង្គម Facebook ថា បុរសរូបនេះ មានសមាជិកចំនួន៥នាក់ មាន ប្រពន្ធ កូន ចៅ កូនប្រសារ និង បងថ្លៃ។

បច្ចុប្បន្ននេះ អ្នក ជំងឺ ត្រូវបានក្រុម ការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ សហការជាមួយក្រុមគ្រូពេទ្យ បង្អែកច្បារអំពៅ ចុះ យក ទៅ ព្យាបាល នៅ មន្ទីរពេទ្យចាក់អង្រែ ខណៈទីតាំងនេះត្រូវបានបិទមិនអោយចេញចូលជាបណ្ដោះអាសន្ន៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner