អគ្គិភ័យឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់ចាក់អង្រែលេី

ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅ នៅក្នុងដីឡូត៍មួយកន្លែងក្បែរបុរីជីប ម៉ុង ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចេញរថយន្តបង្ការ ពន្លត់អគ្គីភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២១ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីតាំងខាងលេីបានឃេីញភ្លេីងឆេះគំនរសម្រាបជាប់ផ្លូវទំនងគេដុតហេីយពន្លត់មិនអស់ ក្រោយមកក៏ឆេះកាន់តែខ្លាំងហេីយរាលដាលធំឡេីងៗ ទេីបរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ បាញ់ពន្លត់ ។

ក្នុងករណីអគ្គីភ័យខាងលេីនេះសមត្ថកិច្ចជំនាញបានប្រេីប្រាស់ឡានទឹកអស់ចំនួន២គ្រឿង ក៏រលត់ទៅវិញជាស្ថាពរ ដោយមិនរាលដាលដល់បុរីជីបម៉ុង ឬផ្ទះបងប្អូនប្រជាពលរដ្ឋ នោះទេ ហេីយក៏មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសដែរ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner