ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹកកីឡាករ កីឡាការិនី ក្លិបវិសាខា ចំនួន១៦៦នាក់​ធ្វើតេស្ត រកមេរោគកូវីដ១៩ លើកទី២ អវិជ្ជមានទាំងអស់

អត្ថបទដោយ៖
សារ៉ាន ទីងី

ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក កីឡាករកីឡាការិនី ក្លិបកីឡាបាល់ទាត់ វិសាខាចំនួន១៦៦នាក់ ដែលបានកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល បានធ្វើតេស្តសំណាករកជំងឺកូវីដ១៩ ជាលើកទី២ រួចរាល់ហើយ នៅថ្ងៃ ទី២២ ខែ មិនា ម្សិលមិញ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។
នេះបើយោងតាមសេចក្តីជូនដំណឹងដែលបានបង្ហោះប្រកាសផ្លូវការលើផេកហ្វេសបុកក្លិបវិសាខា កាលពីថ្ងៃ ទី២២ ខែ មិនា ឆ្នាំ២០២១ ម្សិលមិញ។

សេចក្តីជូនដំណឹងខាងលើ អះអាងថា ជាលទ្ធផលធ្វើតេស្តដោយមន្ទីរពិសោធន៍នៃក្រសួងសុខាភិបាលនៅថ្ងៃ ទី២២ ខែ មិនា ឆ្នាំ២០២១ បានបញ្ជាក់ថា ការធ្វើតេស្តសំណាករកមេរោគជំងឺកូវីដ១៩ជាលើកទី២ គឺ អវិជ្ជមានទាំងអស់ចំនួន១៦៦នាក់ ដែលមានន័យថា ក្រោយធ្វើតេស្តសំណាកចំនួន២លើក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹកីឡាករកីឡាការិនីរបស់យើង គឺមិនមានករណីឆ្លងជំងឺដ៏កាចសាហាវនេះឡើយ។

តាំងនាមគ្រួសារបាល់ទាត់វិសាខា សូមថ្លែងអំណរគុណដោយស្មោះ ចំពោះស្មារតីចូលរួមរបស់ ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹកីឡាករកីឡាការិនីទាំងអស់ ដែលបានចូលរួមធ្វើតេស្តសំណាកលើកទី១ លើកទី២ និងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយគោរពតាមវិធានការក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍របស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner