នគរបាលអន្តរាគមន៍ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីកាប់ប្លន់យកម៉ូតូ

ភ្នំពេញ ៖ បេីយោងតាមរបាយការណ៍ពីលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅថ្ងៃទី២៣ មីនា ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញរបស់លោកបានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកជាច្រេីននាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើដាវ និងកាំបិតកែច្នៃ, ដំបងដែកទីបវ៉ៃប្លន់យកម៉ូតូ) តែមិនបានសម្រេច នាពេលកន្លងទៅ ។

សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌង្កោ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិន ណារុំ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅផ្ទះលេខ៣២A ផ្លូវលេខ៤ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យចំនួន០២នាក់រួមមាន ៖ ទី០១ឈ្មោះ សួន សុភាព ហៅ ភាព ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ និងទី០២ឈ្មោះ ព្រំ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងនោះសមត្ថកិច្ចក៏ចាប់យកវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ1GI-3457 ចំនួន១គ្រឿង និងដំបងដែកទីបប្រវែង៤០សង់ទីម៉ែត្រចំនួន០១ដើម ។

ក្នុងរបាយការណ៍បានបញ្ចាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២២និង៤០នាទី ជនរងគ្រោះឈ្មោះ រិន ណារុំ ភេទប្រុសអាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះ កង សុខណា អាយុ៣២ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿង(ប្រពន្ធជាអ្នកបើក ជនរងគ្រោះអង្គុយខាងក្រោយ) ចេញពីផ្ទះ ស្ថិតនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅផ្ទះមួយទៀត ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពេលជនរងគ្រោះ និងប្រពន្ធបើកម៉ូតូតាមផ្លូវបេតុង៥០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចផ្លូវកែងបត់ចូលភូមិទួលពង្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យ០១ក្រុមមានគ្នាប្រហែល០៨នាក់ ជិះម៉ូតូម៉ាកសេ១២៥ ចំនួន០៤គ្រឿង ប្រដាប់ដោយដំបងដែកទីប ដាវ និងកាំបិតកែច្នៃ ដេញតាមពីក្រោយជនរងគ្រោះ ហើយប្រើដាវកែច្នៃ កាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យត្រូវចំដើមដៃខាងឆ្វេង រងរបួសស្រាល រួចជនរងគ្រោះក៏បានធាក់ម៉ូតូជនសង្ស័យដួលទៅលើផ្លូវបេតុង ចំនួន០១គ្រឿង ហើយប្រាប់ឱ្យប្រពន្ធបើកម៉ូតូទៅមុខឱ្យលឿន ហួសទៅផ្ទះ ស្ថិតនៅភូមិព្រៃព្រីងខាងជើងតែម្តង ។ ហើយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចតាមរយៈទូរស័ព្ទ អំពីហេតុការណ៍ខាងលើ តែមិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសភ្លាមទេ ដោយសារជនរងគ្រោះមានធុរៈផ្ទាល់ខ្លួន ។

លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោយើង បានជិះម៉ូតូល្បាតនៅលើផ្លូវ៥០ម៉ែត្រ ដល់ចំណុចផ្លូវបត់ចូលភូមិទួលពង្រខាងលើ ក៏បានជួបនឹងជនសង្ស័យចំនួន០៣នាក់ កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ1GI-3457 មួយគ្រឿង ឌុបគ្នាបម្រុងធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូ ហើយសមត្ថកិច្ចក៏បានហៅឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ រួចជនសង្ស័យម្នាក់ឈ្មោះ ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ក៏បានឈប់ម៉ូតូ ហើយរត់គេចខ្លួនបាត់ ។ បន្ទាប់មកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលេីរួមទាំងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាធ្វើសកម្មភាពប្រើដំបងដែកទីប, ដាវ និងកាំបិតកែច្នៃ កាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ តែមិនបានសម្រេច ។ បន្ទាប់មកសមត្ថកិច្ចបានជូនដំណឹងទៅជនរងគ្រោះឱ្យមកមើលមុខជនសង្ស័យ និងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០២នាក់ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner