ប្រធានសហព័ន្ធវាយសីចូលរួមរំលេកទុក្ខ និងឧបត្ថម្ភ៥លានរៀល ជូនក្រុមគ្រួសារសពឯកឧត្តមវេជ្ជបណ្ឌិត ស្តើង ជា

អត្ថបទដោយ៖
សារ៉ាន ទីងី

ប្រធានសហព័ន្ធកីឡាវាយសី ផ្ញើរសារចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកាជូនក្រុមគ្រួសារសព ឯកឧត្តម វេជ្ជបណ្ឌិត ស្តើង ជា

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសមាជិកគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡាវាយសីកម្ពុជាបានសេចក្តីក្តុកក្តួល និងសោកស្តាយជាអនេក បន្ទាប់ពីទទួលបានដំណឹងដ៏ ក្រោមក្រៀមក្រំ ពីមរណភាពឯកឧត្តមវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាទីប្រឹក្សាសហព័ន្ធកីឡាវាយសីកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២២ ខែមីនា ឆ្នាម២០២១ ដោយជំងឺកូវីដ-១៩។

ជាមួយនឹងក្តីស្រណោះអាឡោះអាល័យចំពោះមរណទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម លី កុសល សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខ័ន្តរបស់ឯកឧត្តមវេជ្ជបណ្ឌិត ស្តើង ជា បានសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានោះ ឯកឧត្តមប្រធាន លី កុសល ក៏បានចូលរួមឧបត្ថម្ភជាថវិកាចំនួន ៥លានរៀល ចំពោះក្រុមគ្រួសារសពផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner