ក្រសួងធម្មការ ហាមរៀបចំពិធីទាំងឡាយណាដែលមានសភាពអ៊ូអរ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មី

អត្ថបទដោយ៖
ធី ដា

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់រវាងពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មីនាឆ្នាំ២០២១។ នៅថ្ងៃទី២៣មីនាឆ្នាំ២០២១នេះ ក្រសួងធម្មការ និងសាសនា បានណែនាំដល់វត្តអារាម និងវិហារសាសនាផ្សេងៗ ត្រូវធានានូវការគោរព និងអនុវត្តន៍វិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយម៉ត់ចត់ ហើយត្រូវរក្សាគម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងតិចមួយម៉ែត្រកន្លះនៅពេលឈរ អង្គុយ ឈររង់ចាំ ឈរជជែកគ្នា ឬនៅទីកន្លែងផ្សេងៗ។

ត្រូវអនុវត្តវិធានការ៣កុំ និង៣ការពារ ព្រមជាមួយវិធានាការសុខាភិបាលចាំបាច់ផ្សេងទៀតឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។ ត្រូវចៀសវាងនូវការរៀបចំពិធីសាសនា ឬការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សច្រើន ជាដើម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner