ឱកាសអាហារូបករណ៍ ADB-JSP ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសជប៉ុន

អត្ថបទដោយ៖
AMS

អាហារូបករណ៍៖ អាហារូបករណ៍ ADB-JSP ថ្នាក់អនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ មករៀននៅសាកលវិទ្យាល័យតូក្យូនៅក្នុងឆ្នាំសិក្សា២០២២។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១។ 

លក្ខណខណ្ឌជ្រើសរើសអាហារូបករណ៍នេះ សិស្សនិស្សិតត្រូវមានសញ្ញាតិជាជនជាតិខ្មែរ ឬប្រទេសដែលជាសមាជិកធនាគារADB មានអាយុស្ថិតក្រោម៣៥ឆ្នាំ មានបទពិសោធន៍ការងារទាក់ទងជាមួយផ្នែកវេជ្ជសាស្រ្ត មិនមែនជាមន្ត្រីយោធា មិនមែនជាសិស្សរស់នៅ ឬធ្វើការនៅក្រៅប្រទេស មានចំណេះដឹងភាសាអង់គ្លេស មានបរិញ្ញាបត្រ និងមានសុខភាពល្អ។ 

អត្តប្រយោជន៍ដែលទទួលបានថ្លៃធ្វើដំណើរ ថ្លៃសាលា ប្រាក់ខែ ១៤,៧០០ យ៉េនក្នុងមួយខែ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត។  

របៀបដាក់ពាក្យនិងលក្ខណខណ្ឌអាហារូបករណ៍ រួមមានសេចក្តីណែនាំ (PDF file), ទម្រង់បំពេញពាក្យសម្រាប់ថ្នាក់អនុបណ្ឌិត (WordPDF file), ទម្រង់បំពេញពាក្យអាហារូបករណ៍ (WordPDF file) និងសម្រាប់សេចក្តីលម្អិត​​ សូមចូលទៅកាន់តំណភ្ជាប់ https://bit.ly/2VkhrOj ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner