បុរសម្នាក់ បើករថយន្ដក្រឡុកស៊ីម៉ងត៍កៀរម៉ូតូមួយគ្រឿងរួចកិនចំក្បាល បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្ដក្រឡុកស៊ីម៉ងត៍កៀរម៉ូតូមួយគ្រឿងរួចកិនម្ចាស់ម៉ូតូចំក្បាល បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯ តៃកុងរថយន្តបង្កឈ្មោះសាន សែន អាយុ ២៨ឆ្នាំ មុខរបរជាតៃកុងរថយន្ត មានទីលំនៅភូមិសំរោងក្អែ ស្រុកសំរោងធំ ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកឃ្លីកមួយគ្រឿង ពណ៌ក្រហមលាយខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1AW-8049 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងហ្គ្រេនភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1750 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងហ្គ្រេនភ្នំពេញ ក្នុងល្បឿនលឿនគួរសម ស្របទិសគ្នា ក៏ស្រាប់តែមកដល់ចំណុចផ្លូវបំបែកជាបួនកែងផ្លូវ៥៩៨ បត់ស្តាំដៃកៀរម៉ូតូម៉ាកឃ្លីកពណ៌ក្រហមលាយខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1AW-8049 បណ្ដាលឲ្យម្ចាស់ម៉ូតូដួលម៉ូតូបោកនឹងថ្នល់ចូលក្រោមកង់រថយន្តកិនចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ សពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner