អភិបាលខណ្ឌឬស្សីកែវចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជាមនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងដែលមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
អត្ថបទដោយ៖
ធី ដា
លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវបានសូមសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយក្ដីក៏ត្រូវបន្តអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលពិសេសគឺអនុវត្តការ ៣កុំនិង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ទាំងអស់គ្នា ។
ការសំណូមពរបែបនេះរបស់លោកអភិបាលខណ្ឌឬស្សីកែវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤មីនាឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងចាក់សាំងការពារជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ និងគីឡូម៉ែត្រលេខ៩ក្នុងខណ្ឌឬស្សីកែវខណៈដែលក្រុមការងារនិងក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ ជូនមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕