ថ្នាក់ដឹកនាំក្រុមការងារ ឃុំក្រពុំឈូកចុះផ្សព្វផ្សាយ វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដឃុំក្រពុំឈូក ដែលមានលោកជំទាវ នូ សុវណ្ណនី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំក្រពុំឈូក ព្រឹកថ្ងៃពុធទី២៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ដឹកនាំលោក កឹម សាម៉ុន មេឃុំក្រពុំឈូក បានសហការជាមួយអង្គការស្អាតកម្ពុជាលើការងារផ្សព្វផ្សាយអំពីបញ្ហាសុខភាព អនាម័យ និងទឹកស្អាត ដល់ លោកមេភូមិ និងជំនួយការភូមិទាំង១៣ភូមិនៅក្នុងឃុំក្រពុំឈូក និងបានផ្សព្វផ្សាយពីអនុសាសន៍ដ៏មានតម្លៃរបស់សម្ដេចតេជោ ពីវិធានការ ៣ការពារ និង៣កុំ និងវិធានការរបស់ក្រសួងសុខភិបាលស្ដីពី ការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បី ផ្សព្វផ្សាយបន្តដល់ លោក លោកស្រី ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានឃុំក្រពុំឈូក បានជ្រាបយល់ដឹងច្បាស់លើបញ្ហាទាំងអស់នេះអនុវត្តន៍អោយបានល្អខ្ជាប់ខ្ជួនជាប្រចាំជារៀងរាល់ថ្ងៃក្នុងគោលដៅសំខាន់រួមដើម្បីទាំងអស់គ្នាដើម្បីបញ្ចប់វត្តមានជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង រួមគ្នាយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹមដើម្បីទាំងអស់គ្នា ដើម្បីប្រទេសជាតិមាតុភូមិយើង។ដោយ-រ៉ាវុធ