ញុះញង់មិនឲ្យកម្មករ ចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ ត្រូវសមត្ថកិច្ច ចាប់ខ្លួន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបឋមដែលក្រុមការងារទូរទស្សន៍ អប្សរា ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ថា សមត្ថកិច្ចជំនាញបានចាប់ខ្លួនបុរសម្នាក់ ដែលញុះញង់មិនអោយកម្មករ ចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ តាមបណ្តាញសង្គម TikToK ។

គួរបញ្ចាក់ថា កន្លងមកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ថ្លែងថា «ប៉ូលិស និង ប៉េអឹម នឹងចាប់ខ្លួនមនុស្សដែលបំផុសអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងកូវីដ»។

ពាក់ព័ន្ធ ករណី នេះ ក្រុមការងារយេីងពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានទេ ព្រោះគ្មានលេខទូរស័ព្ទ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner