លេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ខេត្តបាត់ដំបងបានកំណត់យកឃុំបវេល ស្រុកបវេល និងរៀបចំការិយាល័យបោះឆ្នោតចំនួន០២ការិយាល័យ ដើម្បីធ្វើការបោះឆ្នោតសាកល្បង នៅឆ្នាំ២០២១នេះ

អត្ថបទដោយ៖
Kien Sereyvuth

   លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង បានថ្លែងនូវក្នុងកិច្ចជំនួបពិភាក្សាការងារមួយ ជាមួយ ឯកឧត្តម ងួនរតនៈ អភិបាលខេត្តបាត់ដំបង  និង ឯកឧត្តម យឹមសៀប អភិបាលរងខេត្ត ព្រមទាំងវត្តមានថ្នាក់ដឹកនាំបណ្តាមន្ទីរនិងកងកម្លាំងពាក់ព័ន្ធមួយចំនួនក្នុងខេត្តកាលពីពេលថ្មីៗនេះ ដោយកំណត់ និង គ្រោងរៀបចំធ្វើការបោះឆ្នោតសាកល្បងសម្រាប់ ឆ្នាំ២០២១ នៅក្នុងអឡុងខែឧសភា ខាងមុខនេះនិងស្នើសុំយោបល់ពិភាក្សាជាមួយគណៈអភិបាលខេត្ត និង ស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនដើម្បីសុំការឯកភាពពីឯកឧត្តមអភិបាលខេត្តបាត់ដំបង ជាមុន។

      ការលើកឡើងរបស់លោកប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ខេត្តបាត់ដំបងនេះ គឺ៖ដោយយោងតាមការណែនាំពី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលតម្រូវឲ្យក្រុមលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោតខេត្តនីមួយៗត្រូវកំណត់ក្នុងការជ្រើសរើសស្រុក-ក្រុង ឃុំ-សង្កាត់(ចំនួនមួយ) ដែលមានការិយាល័យបោះឆ្នោតច្រើនជាងគេនៅតាមបណ្តាខេត្តខ្លួន ដើម្បីរៀបចំធ្វើជាការិយាល័យបោះឆ្នោត”សាកល្បង” នៅតាមទីតាំងកំណត់ក្នុងខេត្តខ្លួននៅក្នុងអំឡុងខែឧសភាឆ្នាំ២០២១ ខាងមុខនេះ ដែលជាគោលការ មានការឯកភាពពីអាជ្ញាធរខេត្ត និង (គជប) បានកំណត់យកស្រុកបវេល និងឃុំបវេល ធ្វើជាទីតាំងរៀបចំនូវការិយាល័យសម្រាប់ការបោះឆ្នោតសាកល្បងតែម្តង។ដោយរៀបចំ ០២ ការិយាល័យ ក្នុងនោះ៖ ការិយាល័យទី១. លេខកូដ-០៥៣០ និង ការិយាល័យទី២. លេខកូដ-០៥៥២។សម្រាប់ធ្វើការបោះឆ្នោត”សាកល្បង”នៅឆ្នាំ២០២១នេះដូចបណ្តាខេត្តរាជធានីនៅទូទាំងប្រទេសផងដែរ  ដោយកំណត់យកថ្ងៃតែមួយដូចគ្នា គឺនៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ ដែលជាថ្ងៃ បោះឆ្នោតសាកល្បង នៅពេលខាងមុខនេះ។

          លោកប្រធានលេខាធិការដ្ឋានខេត្ត ក៏បានជំរាបជូនឯកឧត្តមអភិបាលខេត្តបាត់ដំបង និងអង្គប្រជុំពិភាក្សាថា៖ការរៀបចំឲ្យមានការបោះឆ្នោតសាកល្បងនេះ គឺដោយសារតែកន្លងមកនេះបញ្ហាប្រឈមជាសកលពីជម្ងឺរាតត្បាតនៃជម្ងឺឆ្លងកូវីដ-19 នៅតែបន្តគម្រាមកំហែងជាសកល ហើយក៏នៅមិនទាន់បានធូរស្រាលនៅឡើយ។ ទើប(គជប) រៀបចំឲ្យមានការបោះឆ្នោតបែបនេះឡើង ក្នុងគោលបំណងផ្តោតសំខាន់ គឺរៀបចំការចុះបញ្ជីឈរឈ្មោះគណបក្សនីមួយៗដែលចូលរួមបោះឆ្នោត (សម្រាប់ការបោះឆ្នោតពេលខាងមុខ), ការចុះឈ្មោះ និងបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកនៅតាមការិយាល័យបោះឆ្នោត និងពីការសាកល្បងក្នុងការប្រើប្រាស់នូវត្រាគំនូស(ធិច) នៅលើសន្លឹកឆ្នោត ជាដើម…ដែលនេះគឺជាការសាកល្បងនូវបច្ចេកវិទ្យាថ្មីសម្រាប់ត្រៀមរៀបចំនូវក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់លើកទី៥ឆ្នាំ២០២២ ខាងមុខនេះ ផងដែរ។

     ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងក្នុងកិច្ចប្រជុំថា៖ដោយស្ថានការនៃការឆ្លងរាលដាលក្នុងសហគមន៍២០កុម្ភៈនៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយ?ហើយអ្វីដែលជាគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានដាក់ចេញជាក់លាក់នេះ ក្នុងនាមអាជ្ញាធរនៃរដ្ឋបាលខេត្តសូមគាំទ្រនិងសហការនូវកិច្ចការទាំងនេះជាមួយនិងលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោតខេត្តបាត់ដំបង។ តែអ្វីដែលជាប្រការព្រួយបារម្ភរបស់អាជ្ញាធរនៃរដ្ឋបាលមូលដ្ឋានពាក់ព័ន្ធ នៃស្រុក-ឃុំ ដែលពាក់ព័ន្ធប្រសិនបើបញ្ហាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅបន្តអូសបន្លាយស្ថានភាពការឆ្លង-ការចម្លងរាលដាលរាតត្បាតក្នុងសហគមន៍ ហើយអាចតំបន់ខ្លះ ត្រូវបានបិទហាមឃាត់ទប់ស្កាត់ពីការឆ្លងនិងការចម្លងមេរោគកូវីដ-19 ដែលនោះក៏ត្រូវធ្វើការពិចារណាផងដែរ។

        តាមប្រតិទិននៃការកំណត់កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥និងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនាឆ្នាំ២០២២៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner