ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនក្នុងស្រុកចំនួន ៣នៃខេត្តបាត់ដំបង

សេចក្តីរាយការណ៍បានអោយដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងថ្ងៃតែមួយគឺកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លើទីតាំងផ្សេងគ្នាក្នុងស្រុកចំនួន៣ គឺ ស្រុកគាស់ក្រឡ, ស្រុកបាណន់,និង ស្រុកបវេល។ សមត្ថកិច្ចបានឲ្យដឹងថាទីតាំងទី១គឺនៅព្រឹកថ្ងៃទី២៣ខែមីនា នៅចំណុចវត្តបុរាណនិវេសន៍ ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខណះដែលព្រះសង្ឃគង់ក្នុងវត្តបានជីកកាយដីដើម្បីដាក់លូធ្វើបង្គន់អនាម័យ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ PKF ចំនួន១៦កេះស្មើនឹង៤ពាន់គ្រាប់ ផលិតនៅសហរដ្ឋឣាមេរិច។

គ្រាប់យុទ្ធភ័ណ្ឌដែលប្រទះឃើញលើទីតាំងទី២នៅព្រឹកថ្ងៃដដែល មានប្រជាពលរដ្ឋឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២៩គ្រាប់ នៅក្នុងដំបូកក្នុងស្រែរបស់គាត់ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ។ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួន២៩គ្រាប់ នោះរួមមាន: គ្រាប់៦០មីលីម៉ែត្រចំនួន១៩គ្រាប់,គ្រាប់DK៨២ ចំនួន៤គ្រាប់,គ្រាប់80មីលីម៉ែត្រចំនួន៤គ្រាប់,គ្រាប់៧៥មីលីម៉ែត្រចំនួន០១គ្រាប់និងគ្រាប់B៤០ចំនួន០១គ្រាប់។

ចំណែកគ្រាប់យុទ្ធភ័ណ្ឌដែលប្រទះឃើញលើទីតាំងទី៣ក្នុងថ្ងៃដដែលនៅវេលាម៉ោង១០និង០០នាទីបានប្រទះឃើញចំនួន ៦គ្រាប់ ខណះដែលពលរដ្ឋម្នាក់ កំពុងកាយដីធ្វើផ្លូវ ប្រទះឃើញ នៅចំណុចទួលសង្កែបបួយស្ថិតនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ក្នុងនោះមានគ្រាប់៨០មីលីម៉ែត្រ១គ្រាប់,គ្រាប់B៤០ចំនួន១គ្រាប់,គ្រាប់ម៉ីន៦៩ចំនួន១គ្រាប់,គ្រាប់បែកដៃចំនួន៣គ្រាប់។
សមត្ថកិច្ចឲ្យដឹងដែរថាបច្ចុប្បន្នគ្រាប់យុទ្ធភ័ណ្ឌសរុបទាំង៣ទីតាំងក្នុងស្រុកទាំង៣នោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យមន្ត្រីជំនាញនៃអង្គភាពCMAX ដើម្បីយកទៅរក្សាទុករង់ចាំធ្វើការកំទេចចោលនៅពេលក្រោយ៕ (ហាក់ សារ័ត្ន)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner