រដ្ឋបាលខេត្តស្វាយរៀង៖ ចាត់ឱុ្យក្រុមការងារ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ក្រោយបានប៉ះពាល់ ជាមួយអ្នកផ្ទុកកូវីដ១៩

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង អោយបានដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង ជាប់ពាក់ព័ន្ធ និងអ្នកវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្ត បានចាត់អោយក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវបន្ទាន់ ដោយបានរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្លឹបហាត់ ប្រាណ Fit Zone នៅរាជធានីភ្នំពេញ បានធ្វើតេស្ត រកឃើញវិជ្ជមាន កូវីត១៩ នឹងបានមកលេងផ្ទះម្ដាយ នៅស្រុកកំណើត ដែលមានបងប្អូនបង្កើត ចំនួន៦នាក់ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានអ្នកប៉ះពាល់ ដោយផ្ទាល់ ចំនួន៩នាក់ និងអ្នកប៉ះពាល់ដោយប្រយោជន៍ ចំនួន២១១នាក់ ជាមួយបុរសខាងលើ ។

ក្រុមការងារស្រាវជ្រាវ និងតាមដាននិងបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ សហការជាមួយក្រុមការងារឆ្លើយតបបន្ទាន់ ចុះទៅយកសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន៩នាក់ ទៅធ្វើតេស្តរកមេរោគ covid-១៩ នៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ដែលជាលទ្ធផលលើកទី១ គឺអវិជ្ជមានជំងឺកូវីត១៩ នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រង់ចាំយកសំណាកវិភាគ ធ្វើតេស្តលើកទី២ បន្តទៀត ។

ចំពោះអ្នកប៉ះពាល់ ដោយប្រយោល ចំនួន២១១នាក់ ត្រូវបានអាជ្ញាធរខេត្ត ដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃ នៅតាមផ្ទះ ដោយត្រូវអនុវត្តតាមវិធានការ សុខាភិបាល និងរង់ចាំលទ្ធផលធ្វើតេស្តជាលើកទី២ របស់អ្នកប៉ះពាល់ផ្ទាល់ចំនួន៩នាក់ ខាងលើដើម្បីមានវិធានការបន្ត ។

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធ ឬដឹងថាខ្លួនបានប៉ះពាល់ដល់ផ្ទាល់ និងប្រយោជន៍ជាមួយ បុរសខាងលើ សូមដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក នាពេល១៤ថ្ងៃ នឹងសូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយប្រកាន់ភ្ជាប់នូវវិធានការអនាម័យ និងអនុវត្តវិធានការ ទប់ស្កាត់ជំងឺកូវី១៩ “៣ការពារ ៣កុំ” ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner