ក្រោយធ្លាក់ចេញពី Champions League ក្រុម Juventus ហាក់ចង់បញ្ចេញ Ronaldo នៅរដូវកាលក្រោយ

អត្ថបទដោយ៖
សារ៉ាន ទីងី

បើតាមប្រភពរបស់សារព័ត៌មានអេស្ប៉ាញដែលបានចុះផ្សាយនៅថ្ងៃនេះ បានអះអាងថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចាកចេញពី Juventus ភ្លាមតែម្ដង ប្រសិនបើទទួលការហៅពីក្លឹប Real Madrid ។បន្ទាប់ពីបរាជ័យនៅ Champions League ហើយក្នុងលីគកាន់តែឆ្ងាយពីក្រុមកំពូលតារាង Inter Milan ទៀតនោះ ស្រាប់តែមានដំណឹងថាក្លឹប Juventus ទំនងជាចង់បញ្ចេញ Ronaldo ខណៈវត្តមានរបស់ខ្សែប្រយុទ្ធរូបនេះមិនដូចអ្វីដែលក្លឹបចង់បាន។

ស្របដែលវិបត្តិកូវីដ១៩កំពុងបន្ដរីករាលដាល ធ្វើឱ្យហិរញ្ញវត្ថុក្លឹបកាន់តែដុនដាប ហើយតម្លៃពលកម្មរបស់កីឡាករវ័យ៣៦ឆ្នាំនេះទៀតគឺខ្ពស់ខ្លាំង ជាង២០លានផោនក្នុង១ឆ្នាំឯណោះ។
ប្រភពជាច្រើនបានអះអាងថាចប់រដូវកាលនេះ Ronaldo នឹងដើរចេញពី Juventus ហើយ។

ដោយក្លឹបដែលទំនងជាងគេនោះគឺ Real Madrid តែម្ដង។ សមាជិកនៅក្លឹបអធិរាជសទាំងអស់សុទ្ធតែនឹករលឹកដល់រូបគេ។ Zidane ដែលជាអ្នកចាត់ការក្រុម បាននិយាយថាវានៅតែអាចទៅរួចដែលវីរបុរសក្លឹប Real Madrid ត្រលប់មកវិញបាន។ ដែលនេះបញ្ជាក់ថា Ronaldo នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការត្រលប់ទៅកន្លែង ដែលខ្លួនឈ្នះគ្រប់យ៉ាងហើយនោះ ប្រសិនបើមានការហៅពីសំណាក់ថ្នាក់ដឹកនាំក្រុម Real Madrid មែន៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner