ជនសង្ស័យម្នាក់ លួចទូរស័ព្ទបានហេីយបន្តទៅគាស់បន្ទប់ជួលគេទៀត ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថិកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពលួចយកទូរស័ព្ទបុរសម្នាក់ បានសម្រេច ខណៈគាត់កំពុងដេកលង់លក់ រួចហេីយជនសង្ស័យដដែលនេះ បានបន្តទៅលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតតែអស់ល័ក្ខ ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនជាប់រួចប្រគល់ជូនសមត្ថកិច្ច។ ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះ សៀង អៀន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ។ ចំណែកឯ ជនសង្ស័យឈ្មោះ ថា រ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បើតាមសម្តីជនរងគ្រោះជាម្ចាស់ទូរស័ព្ទ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ រូបគាត់បានដេកនៅកន្លែងធ្វេីការសំណង់ ដោយទុកទូរស័ព្ទម៉ាក OPPO មួយគ្រឿងនៅក្បែរខ្លួន ខណៈគាត់កំពុងដេកលង់លក់ ក៏ស្រាប់តែមានជនសង្ស័យមកធ្វេីសកម្មភាពលួចយកទូរស័ព្ទគាត់ទៅបាត់តែម្តង។ ជនរងគ្រោះ បានបន្តទៀតថា បន្ទាប់មករូបគាត់ក៏បានខលទៅលេខទូរស័ព្ទរបស់គាត់ ពេលនោះ មានប្រជាពលរដ្ឋលេីកដោយប្រាប់ថា ជនសង្ស័យលួចទូរស័ព្ទបានមកហេីយ រួចហើយជនសង្ស័យ ក៏បន្តទៅធ្វេីសកម្មភាពគាស់បន្ទប់ជួលរបស់ប្រជាពលរដ្ឋ បម្រុងលួចយកទ្រព្យសម្បត្តិទៀត។

បេីតាមប្រជាពលរដ្ឋ ដែលឃាត់ខ្លួនជនសង្ស័យ បានប្រាប់ថា នៅមុនពេលកេីតហេតុ ម្ចាស់បន្ទប់បានចាក់សោទ្វារខាងក្រៅហេីយចេញទៅធ្វេីការបាត់អស់ លុះមកដល់វេលាកេីតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វេីសកម្មភាពគាស់ទ្វារបន្ទប់ជួល ហើយភ្លាមនោះ ប្រជាពលរដ្ឋ ដែលនៅក្បែរឃេីញក៏សួរនាំ តែជនសង្ស័យ បានប្រាប់ថា មករកបងប្អូន តែដោយសារតែអ្នកក្បែរខាង មិនដែលស្គាល់មុខទេីបនាំគ្នាឃាត់ខ្លួនសិន។ បន្ទាប់មកស្រាប់តែមានគេខលទូរស័ព្ទមកនិយាយថា ទូរស័ព្ទកំពុងនិយាយគឺជាទូរស័ព្ទគាត់ ដែលទេីបនឹងបាត់រួចប្រជាពលរដ្ឋ ក៏ធ្វេីការឃាត់ខ្លួន ហើយរាយការណ៍ទៅសមត្ថកិច្ចតែម្តង។ ក្រោយឃាត់ខ្លួនបាន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វេីសកម្មភាពលួចទូរស័ព្ទ ហើយបន្តទៅគាស់បន្ទប់ជួលប្រជាពលរដ្ឋពិតប្រាកដមែន។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់ការតាមនីតិវិធីច

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner