អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលសណ្តាប់ធ្នាប់ ការសាងសង់អគារថ្មីបន្ថែម នៅផ្សារសាមគ្គី

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត អភិបាលក្រុង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យមើលសណ្តាប់ធ្នាប់ ការសាងសង់អគារថ្មីបន្ថែម នៅផ្សារសាមគ្គី (ផ្សារប៉ាហ៊ី) ដើម្បីបង្ករលក្ខណៈងាយស្រួល ដល់បងប្អូនអាជីវករ ក្នុងការប្រកបអាជីវកម្មប្រកបដោយរបៀបរៀបរយ មានសោភ័ណភាពល្អ ។

ក្នុងឱកាសនោះ លោកជំទាវ បានណែនាំដល់ប្រធានផ្សារ អគារដែលនឹងសាងសង់ ត្រូវមានគុណភាពល្អ មានសោភ័ណភាពទាក់ទាញ មានកន្លែងជ្រកម្លប់ មានចំណតរថយន្តត្រឹមត្រូវ និងមិនត្រូវយកភាស៊ីចំពោះបងប្អូនដែលលក់ដូរបន្លែ ត្រី សាច់ តិចតួចតាមកញ្ច្រែងឡើយ ។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ ត្រូវរក្សាអនាម័យ ទុកដាក់សម្រាមអោយបានល្អ ពាក់ម៉ាស់ និងឧស្សាហ៍លាងដៃនឹងសប៊ូឬអាល់កុលពេលកំពុងលក់ដូរ និងមិនត្រូវរំលោភចំណីផ្លូវធ្វើជាកន្លែងលក់ដូរឡើយ ។

លោកជំទាវ បានបញ្ជាក់ថា អាជ្ញាធរមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទាន របស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner