តំបន់ទេសភាពព្រៃលិចទឹកមេគង្គស្ថិតក្នុងចំណោមតំបន់ដែលមានប្រ័ន្ធអេកូឡូស៊ីធម្មជាតិទំនាបទន្លេធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖តំបន់ទេសភាពព្រៃលិចទឹកមេគង្គគ្របដណ្ដប់លើ​ផ្ទៃ​ដី​សរុប​ប្រមាណ​ជា ២៧.០០០ គីឡូ​ម៉ែត​ការ៉េ​ និង​លាត​សន្ធឹង​ ប្រវែង​ប្រមាណ​ជា ១៨០ គី​ឡូ​ម៉ែត​។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២១នេះបានបញ្ជាក់ថា តាម​ដង​ទន្លេ​មេ​គង្គ​ចាប់ពីខេត្តក្រចេះរហូតដល់ព្រំប្រទល់ឡាវ ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែល​មា​ន​ប្រ័ន្ធ​អេ​កូ​ឡូ​ស៊ី​ធម្ម​ជាតិ​ទំនាបទន្លេ​​ធំៗ​ក្នុង​​តំបន់​អាស៊ី​អា​គ្នេយ៍​។

ក្រសួងបានបន្តឱ្យដឹងថាតាម​ការ​សិក្សា​ជីវៈ​ចម្រុះ​​ទន្លេ​មេ​គង្គ​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ ឆ្នាំ​២០០៦-២០០៧ បាន​បង្ហាញ​ថា​តំបន់​នេះ​មាន​វត្ត​មាន​ ថនិក​សត្វ​ធំៗ​ចំនួន​ ១១ ប្រ​ភេទ​ សត្វ​កង្កែប​និង​ល្មូន ៥៦ ប្រភេទ​ រុក្ខ​ជាតិ ៦៣៨ និង​ប្រភេទ​ត្រី​ដែល​មាន​ដើម​កំណើត​ក្នុង​ស្រុក​ចំនួន​ ២២៣ ប្រភេទ​។ តំបន់​នេះ​ជា​តំបន់​អេ​កូ​ឡូ​ស៊ី​ដែល​ផ្តល់​ជា​ជម្រក​ធម្ម​ជាតិ​​ដ៏​សំខាន់​សម្រាប់​សត្វ​ផ្សោត​ទន្លេ​មេ​គង្គ​រស់នៅ​សេស​សល់​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner