ក្រសួងបរិស្ថាន៖តាមដានទស្សនាកិច្ចពិភាក្សារវាងវាគ្មិនក្នុងកម្មវិធីទិវាមួយម៉ោងសម្រាប់ភពផែនដី ដើម្បីស្វែងយល់បន្ថែម

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ប្រធានបទនៃទិវាមួយម៉ោងសម្រាប់ភពផែនដីនាឆ្នាំនេះគឺ “ផ្តល់ក្តីស្រឡាញ់ ដល់ធម្មជាតិ“។

នាឆ្នាំនេះដែរ ទិវាមួយម៉ោងសម្រាប់ភពផែនដីត្រូវបានរៀបចំឡើងរវាងក្រសួងបរិស្ថាន និងអង្គការWWF តាមរយៈប្រព័ន្ធឌីជីថលនៅថ្ងៃទី២៧ ខែមីនា វេលាម៉ោង៧,០០-៨,០០នាទីយប់។

         ក្រសួងបរិស្ថានបានបញ្ជាក់តាមទំព័រហ្វេសប៊ុកនៅថ្ងៃទី២៤ខែមីនានេះបានលើកឡើងដោយចោទជាសំណួរថា តើប្រធានបទនេះមានន័យយ៉ាងដូចម្ត៉េច? សូមចូលរួម តាមដានទស្សនាកម្មវិធីពិភាក្សារវាងវាគ្មិនរបស់យើងដើម្បីស្វែងយល់ អំពីប្រធានបទនេះបន្ថែមទៀត។

សូមចូលរួមសរសេរសំណួររបស់អ្នកមកយើងខ្ញុំ នៅក្នុងប្រអប់ comment ខាងក្រោម! ហើយកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធីពិភាក្សាអំពី ប្រធានបទ “ផ្តល់ក្តីស្រឡាញ់ដល់ធម្មជាតិ “ ដែលនឹងចាក់ផ្សាយផ្ទាល់លើទំព័រហ្វេសបុក Earth Hour Cambodia នៅម៉ោង  ៧.០០ ល្ងាច ថ្ងៃសៅរិ៍ ទី ២៧ ខែមីនា ឆ្នាំ២០២១។

គួរបញ្ជាក់ថា នេះជាលើកទី១៤ហើយ ដែលទិវាមួយម៉ោងសម្រាប់ភពផែនដី ប្រារព្ធក្នុងគោលបំណង ឱ្យពលរដ្ឋចេះស្រឡាញ់បរិស្ថាន និងចូលរួមការពារភពផែនដី។ ដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន និងអង្គការWWF នឹងរៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដី នៅថ្ងៃទី២៧ ខែមីនា វេលាម៉ោង ៨:៣០នាទីល្ងាច តាមប្រព័ន្ធឌីជីថលដោយបញ្ជូនសារតាមរយៈ Facebook Twitterទៅកាន់សាធារណជន។

សម្រាប់«ទិវាមួយម៉ោងសម្រាប់ភពផែនដី» ដែលធ្វើឡើងតាំងពីឆ្នាំ២០០៧ តែងតែលើកទឹកចិត្តមនុស្សរាប់លាននាក់នៅទូទាំងសកលលោកឱ្យចូលរួមធ្វើសកម្មភាពការពារធម្មជាតិ និងភពផែនដីម្រាប់អ្នកគ្រប់គ្នា។

 គួរបញ្ជាក់ថា ទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ ត្រូវបានចាប់រៀបចំដំបូងគេនក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅឆ្នាំ២០០៧៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner