រដ្ឋាភិបាលក្រុង Abu Dhabi នឹងវិនិយោគទុនរាប់ពាន់លានផោនចូលក្នុងអាជីវកម្មនៅអង់គ្លេស

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅល្ងាចថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុង Abu Dhabi នៃសហភាពអារ៉ាប់ (Brexit) នឹងចាប់​ផ្តើម​វិនិយោគប្រាក់រាប់ពាន់លានផោនចូលទៅក្នុងវិស័យធ្វើអាជីវកម្មរបស់ចក្រភពអង់គ្លេសដែលរាប់បញ្ចូលទាំងសុខភាពបច្ចេកវិទ្យាថាមពលបៃតងព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធផង។

ជាមួយគ្នានេះ ក្រុមហ៊ុនដ៏ធំមានឈ្មោះថា Mubadala ដែលគ្រប់គ្រងដោយរដ្ឋ ក៏នឹងមានសកម្មភាពជាងគេខាងមូលនិធិវិនិយោគដែលគ្រោងនឹង​ចំណាយ​ទុនប្រមាណជាង 800 លានផោននៅក្នុងវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់រយៈពេល 5 ឆ្នាំខាងមុខ ព្រមទាំងវិនិយោគទៅលើវិស័យ 3ផ្សេងទៀត​នៅក្នុងទំហំប្រហាក់ប្រហែលគ្នានេះផងដែរ។

យ៉ាងណាក៏ដោយ ចំនួនសរុបនៃការវិនិយោគគឺមិនទាន់បានផ្តល់ជាព័ត៌មានលំអិតនៅឡើយទេ ប៉ុន្តែគេអាចប៉ាន់ស្មានបានថាវានឹងអាចមានទំហំរហូតទៅដល់ 5 លានផោន ខណៈដែលរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការងារវិនិយោគរបស់អង់គ្លេស លោក Gerry Grimstone បានបញ្ជាក់ថា ការវិនិយោគទាំងនោះ​នឹង​បង្កើន​ឱកាសឲ្យនៃការបង្កើកំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ លោកបន្ថែមថា រដ្ឋាភិបាលអង់គ្លេសក៏នឹងចំណាយប្រាក់វិនិយោគ​បន្ថែម​ប្រមាណជា 200 លានផោនទៅក្នុងកិច្ចការងារវិទ្យាសាស្ត្រស្របទៅជាមួយនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហភាពអារ៉ាប់រួមផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះរដ្ឋាភិបាលអង់គ្លេសបានប្រកាសបង្កើតក្លឹបអ្នកវិនិយោគពាណិជ្ជកម្មធំៗចំនួន 4 នៅក្នុងប្រទេសដោយសង្ឃឹមថានឹងអាចជុំរុញសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត។ ក្លឹបទាំងនោះនឹងផ្តល់ការគាំទ្រ និងក៏ដូចជាការជួយផ្តល់ការណែនាំជួយដល់អាជីវកម្មក្នុង​តំបន់​ឱ្យចូលទៅកាន់ទីផ្សារពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ ដើម្បីជំរុញការនាំចេញដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនល្បឿននៃការងើប​ឡើងវិញសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner