អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៥លាន៤២ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧៥ម៉ឺននាក់ និងជាសះស្បើយ១០១លាន២៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៥លាន៤២ម៉ឺន៤ពាន់៤៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧៥ម៉ឺន៦ពាន់៦៦២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០១លាន២៨ម៉ឺន៨ពាន់២៧៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៧០ម៉ឺន៤ពាន់២៩២នាក់ ស្លាប់ចំនួន៥៥ម៉ឺន៨ពាន់៤២២នាក់ និងជាសះស្បើយចំនួន២៣លាន១៣ម៉ឺន២ពាន់៨៧៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន២២ម៉ឺន៧ពាន់១៧៩នាក់ ស្លាប់៣០ម៉ឺន១ពាន់៨៧នាក់ និងជាសះស្បើយ១០លាន៦៨ម៉ឺន៩ពាន់៦៤៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៧៨ម៉ឺន៧ពាន់១៣នាក់ ស្លាប់ចំនួន១៦ម៉ឺន៧២៦នាក់ និងជាសះស្បើយ១១លាន២២ម៉ឺន៩ពាន់៥៩១នាក់ ៕ ប្រភព៖ worldometers