រុស្ស៉ីចាប់ផ្តើមជាផ្លូវការនូវ ការផលិតវ៉ាក់សាំងទី៣របស់ខ្លួន សម្រាប់បង្ការជំងឺកូវីដ-១៩ (មានវីដេអូ)
រុស្ស៊ី៖ រដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងការអប់រំជាន់ខ្ពស់រុស្ស៉ី លោក វ៉ាឡឺរី វ៉ាលកូវ បាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវ ជូម៉ាកូវ បានចាប់ផ្តើមជាផ្លូវការហើយនូវ ដំណើរការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី០៣ ដែលមានឈ្មោះថា ខូវីវ៉ាក់ (CoviVac) ។
វ៉ាក់សាំង ខូវីវ៉ាក់ ត្រូវបានចុះបញ្ជីកាលពីខែកុម្ភៈកន្លងទៅ និងក្លាយជាវ៉ាក់សាំងកូវីដ-១៩ទី០៣របស់ប្រទេសរុស្ស៉ី បន្ទាប់ពីវ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីមួយ និងវ៉ាក់សាំង EpiVacCorona ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីពីរ ។ បច្ចុប្បន្ន វ៉ាក់សាំង ខូវីវ៉ាក់ នេះ ត្រូវបានអ្នកជំនាញរុស្ស៉ីណែនាំឲ្យប្រើសម្រាប់អ្នកនៅក្រុមអាយុចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំ ។
បើតាមលោក វ៉ាឡឺរី វ៉ាលកូវ រុស្ស៉ីគ្រោងនឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ឲ្យបានជិត៩០ដូសនៅត្រឹមខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះរួមមាន៨៣លានដូសនៃវ៉ាក់សាំង Sputnik V និង៥.៤លានដូសនៃវ៉ាក់សាំង EpiVacCorona ៕