ទិន្នន័យសាកល្បងនៅសហរដ្ឋអាមេរិកដែលទើបធ្វើបច្ចុប្បន្នភាពបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាព៧៦ភាគរយ (មានវីដេអូ)
អត្ថបទដោយ៖
ជា សេឌី
អង់គ្លេស៖ ក្រុមហ៊ុន អាស្រ្តាហ្សេណេកា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួនមានប្រសិទ្ធិភាព៧៦ភាគរយ ក្នុងការការពារជំងឺកូវីដ១៩ នេះបើតាមការវិភាគថ្មី ដែលផ្អែកលើទិន្នន័យសាកល្បងដ៏ធំរបស់ខ្លួននៅសហរដ្ឋអាមេរិក ដែលទើបធ្វើបច្ចុប្បន្នភាព ។
ក្រុមហ៊ុន អាស្រ្តាហ្សេណេកា បន្ថែមថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព៧៦ភាគរយ ជាជាង៧៩ភាគរយក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយថា វានៅតែមានប្រសិទ្ធភាព១០០ភាគរយប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយវីរុសកូវីដ១៩ ។
ការអះអាងខាងលើ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដើម្បីត្រួតពិនិត្យការសាកល្បងនេះ បានសម្តែងការព្រួយបារម្ភថា ក្រុមហ៊ុន អាស្រ្តាហ្សេណេកា មិនបានបញ្ចូលទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពទៅក្នុងតួលេខដែលបានចេញផ្សាយដំបូងរបស់ខ្លួនទេ ៕
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។