កាយសម្ព័ន្ធត្រូវការមន្រ្តីបច្ចេកទេសស្តង់ដារអន្តរជាតិយ៉ាងតិច៦រូបចូលរួមស៊ីហ្គេមឆ្នាំ២០២៣

អត្ថបទដោយ៖
សារ៉ាន ទីងី

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងប្រាប់អ្នកយកព័ត៍មានទូរទស្សន៍អប្សរា កាលពីពេលថ្មីៗនេះថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធតម្រូវឲ្យមានមន្រ្តីបច្ចេកកម្រិតស្តង់ដារអន្តរជាតិចំនួន៦រូប ដើម្បីចូលរួមស៊ីហ្គេមក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។

អគ្គលេខាធិការ ខាងលើ អះអាងថា បច្ចុប្បន្ននេះ សហព័ន្ធយើង គឺមានធនធានមន្រ្តីបច្ចេកទេសចៅក្រុមកម្រិតស្តង់ដារអន្តរជាតិចំនួន២រូបហើយ ប៉ុន្តែសហព័ន្ធត្រូវការធនធានចៅក្រមដែលទទួលស្គាល់ដោយសហព័ន្ធអន្តរជាតិយ៉ាងតិច៤រូបទៀត ដើម្បីឲ្យការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។

អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា បើស្ថានភាពជំងឺកូវីដ១៩ធូស្រាល ហើយមានវគ្គចៅក្រមកម្រិតស្តង់ដារអន្តរជាតិមានរៀបចំនៅប្រទេសជិតខាង សហព័ន្ធអាចបញ្ជូនកីឡាករការិនីទៅចូលរួម ដើម្បីក្រេបយកចំណេះដឹងវគ្គចៅក្រមកម្រិតអន្តរជាតិ ឆ្លើយតបទៅនឹងតម្រូវ របស់សហព័ន្ធ។

សូមបញ្ជាក់ថា មន្រ្តីបច្ចេកទេសចៅក្រមដែលទទួលស្គាល់ដោយសហព័ន្ធអន្តរជាតិ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បច្ចុប្បន្នមាន២រូប គឺ លោក-សោ សុផេង និង លោក- វាស សារិទ្ឌ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner