ថៃអនុម័តអោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ដែលជា​ប្រភេទ​វ៉ាក់សាំងចាក់តែមួយដូស (មានវីដេអូ)

ថៃ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល បាននិយាយថា ប្រទេសរបស់លោកបានអនុម័តអោយប្រើប្រាស់ជាបន្ទាន់ដល់វ៉ាក់សាំងរបស់ក្រុមហ៊ុន Janssen ដែលជាវ៉ាក់សាំងបង្ការវីរុសកូរ៉ូណារបស់ Johnson & Johnson ដែលជាប្រភេទវ៉ាក់សាំងចាក់តែមួយដូស ហើយវាជាវ៉ាក់សាំងទី៣ហើយដែលថៃបានអនុញ្ញាតអោយប្រើប្រាស់ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃរូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាល ចំណីអាហារ និងឱសថរបស់ថៃ (FDA) បានអនុម័តអោយប្រើវ៉ាក់សាំងខាងលើនេះ បន្ថែមពីលើវ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា និងស៊ីណូវ៉ាក់ បាយអូធិច ដែលត្រូវបានអនុញ្ញាតអោយប្រើប្រាស់រួចហើយនៅក្នុងប្រទេសអាស៊ីមួយនេះ ។ បើតាមប្រធានរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ (FDA) លោក ផៃសាល ដុនឃុម វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ស៊ីណូហ្វាម (Sinopharm) និងក្រុមហ៊ុនផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី បាននិងកំពុងរៀបចំបញ្ជូនសំណើ ដើម្បីសុំការអនុម័ត ។
លោកបន្ថែមថា ក្រុមហ៊ុនអាមេរិក ម៉ូឌែណា និយាយថា ខ្លួននឹងដាក់ពាក្យស្នើសុំការយល់ព្រមដែរ ខណៈក្រុមហ៊ុនឥណ្ឌា បារ៉ាត់ បាយអូធិច ក៏កំពុងដំណើរការបញ្ជូនឯកសារសម្រាប់ការចុះបញ្ជីវ៉ាក់សាំងផងដែរ ។ រហូតមកទល់ពេលនេះ ថៃបានកត់ត្រាពីចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាង២ម៉ឺន៨ពាន់ករណី និងបានចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនប្រមាណ១សែនដូស នៅក្នុងចំណោមបុគ្គលិកពេទ្យ និងក្រុមជនងាយរងគ្រោះ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner