World Bank ៖ភាពវឹកវរនៅមីយ៉ាន់ម៉ានឹងធ្វើឲ្យសេដ្ឋកិច្ចជាតិដើរថយក្រោយ 10 ភាគរយសម្រាប់ឆ្នាំនេះ

បរទេស៖ យោងតាមព្យាករណ៍មួយរបស់ធនាគារពិភពលោក World Bank ដែលបានធ្វើនៅថ្ងៃសុក្រនេះបានបង្ហាញឲ្យយើងឃើញថាសេដ្ឋកិច្ចជាតិរបស់ប្រទេសមីយ៉ាន់ម៉ានឹងធ្លាក់ចុះរហូតទៅដល់ 10 ភាគរយនៅឆ្នាំ 2021 នេះក្នុងពេលដែលស្ថានភាពតវ៉ាប្រឆាំងកំពុងមានសកម្មភាពកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសចាប់តាំងតែពីរដ្ឋប្រហារកាលពីថ្ងៃទី 1 កុម្ភៈ។

ការព្យាករណ៍ត្រូវបានគេប្រៀបធៀបឃើញថាមានភាពផ្ទុយគ្នាខ្លាំងមែនទែនពីការព្យាករណ៍ចុងក្រោយដែលធ្លាប់បានធ្វើដោយ World Bank ដដែលកាលពីខែតុលាកន្លងទៅដោយបានទស្សទាយថាសេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងអាចកើនឡើងរហូតទៅដល់៥,៩ភាគរយដែលជាតួលេខមួយមានកម្លាំងខ្លាំងជាងគេធៀបជាមួយនឹងបណ្តាប្រទេសក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលរបស់ World Bank បានបន្តលំអិតទៀតថាបញ្ហាសព្វថ្ងៃរបស់មីយ៉ាន់ម៉ាគឺពិតជាធ្វើឲ្យមានផលប៉ះពាល់ខ្លាំងមែនទែនដល់សេដ្ឋកិច្ចតាមរយៈសកម្មភាពប៉ះទង្គិចគ្នាខ្លាំងៗរវាងបាតុករនិងក្រុមយោធាដែលវាបានធ្វើឲ្យការធ្វើបំលាស់ទីនិងសេវាសាធារណៈនានាត្រូវបានជាប់គាំងជាពិសេសសេវាអ៊ិនធឺណេតការដឹកជញ្ជូននិងវិស័យធនាគារផងដែរ។

ក្នុងនោះគេបានដឹងទៀតដែរថាក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកំណត់គោលដៅសេដ្ឋកិច្ចជាតិមកធ្វើជាយុទ្ធនាការប្រឆាំងនឹងក្រុងយោធានិងព្យាយាមធ្វើឱ្យប្រព័ន្ធធនាគារលែងដំណើរព្រមទាំងជុំរុញធ្វើយ៉ាងណាឲ្យវិនិយោគិនបរទេសដកខ្លួនចេញរហូតទាល់តែរដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យត្រូវបានប្រគល់អំណាចឡើងវិញ។

ផ្ទយទៅវិញក្រុមយោធាត្រូវបានគេមើលឃើញថាមិនបានខ្វាយខ្វល់ទៅនឹងបញ្ហាទាំងនេះឡើយហើយតែតែបានព្យាយាមក្នុងការលប់បំបាត់ចោលនូវសេវាកម្មផ្តល់អ៊ិនធឺណេតដល់ពលរដ្ឋរបស់ខ្លួនដែលវាជាកត្តាសំខាន់បំផុតកំពុងធ្វើឲ្យសេដ្ឋកិច្ចនឹងបន្តដើរថយក្រោយបន្ថែមទៀត៕

https://www.channelnewsasia.com/news/business/world-bank-myanmar-economy-to-contract-amid-turmoil-14495354
ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner