មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ជ្រើសរើសបេក្ខជនសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ

អត្ថបទដោយ៖
AMS

ក្រសួងអប់រំ យុវជន និងកីឡា ធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) ជ្រើសរើសគ្រូបង្រៀនដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ។ កាលបរិច្ឆេទឈប់ទទួលពាក្យថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២១។

លក្ខណៈសម្បត្តិរបស់បេក្ខជន ត្រូវមានបទពិសោធន៍បង្រៀនយ៉ាងតិចបីឆ្នាំនៅក្នុងគ្រឹះស្ថានសាធារណៈ បានបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មានសញ្ញាបត្រគរុកោសល្យពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ មានឆន្ទៈក្នុងការបន្តអាជីពជាគ្រូបង្រៀនរយៈពេលវែងក្នុងវិស័យអប់រំ មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសិទ្ធិអំណាចដល់យុវជនកម្ពុជា។

កម្មវិធីនេះផ្ដល់សម្រាប់តែគ្រូបង្រៀននៅគ្រឹះស្ថានសាធារណៈតែប៉ុណ្ណោះ។ បេក្ខជនអាចប្រើប្រាស់ភាសាអង់គ្លេសបានមធ្យម ឬល្អ ទាំងការនិយាយ និងការសរសេរ មានឆន្ទៈក្នុងការទៅបម្រើការងារនៅតាមសាលារៀនដែលក្រសួងអប់រំ យុវជន និងកីឡាចាត់តាំង (បង្រៀនថ្នាក់ឯកជននៅតាមសាលារៀនដែលខ្លួនបំពេញការងារ ត្រូវមានការហាមឃាត់ដាច់ខាត)។ ទន្ទឹមគ្នានេះ បេក្ខជនត្រូវមានជំនាញក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ (ICT) និងសមត្ថភាពប្រើប្រាស់កុំព្យូទ័រ។

ព័ត៌មានលម្អិតសូមទាក់ទងតាមលេខទូរស័ព្ទ ឬតេឡេក្រាម 069 528 444 (បណ្ឌិត ស៊ុន សុម៉ារ៉ា) និង 011 697 039 (ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន) ឬតាមអ៊ីម៉ែល ngorprc@moeys.gov.kh បំពេញពាក្យ https://forms.gle/NtRzXUG5Nsi1XKZV7

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner