លោក នួន ផារ័ត្ន តំណាងលោក ហ៊ុន ម៉ានី បានអញ្ជើញទទួលម៉ាស់ ចំនួន ២០ ០០០ម៉ាស់ ដែលជាអំណោយរបស់ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន

អត្ថបទដោយ៖
ធី ដា

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការអចិន្រ្ដៃយ៍ ស.ស.យ.ក. តំណាងលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានអញ្ជើញទទួលម៉ាស់ ចំនួន ២០ ០០០ម៉ាស់ ដែលជាអំណោយរបស់ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែលក្នុងនោះមានម៉ាស់ N95 ចំនួន ១០ ០០០ ម៉ាស់។

ជំនួសមុខឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ លោក នួន ផារ័ត្ន បានថ្លែងអំណរគុណដល់ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាដែលបានផ្ដល់អំណោយម៉ាស់នេះ ស្របពេលដែល ស.ស.យ.ក. កំពុងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលមេរោគកូវីដ ១៩ ដែលកំពុងឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner