ឱកាសអាហារូបករណ៍ ថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក

អត្ថបទដោយ៖
AMS

អាហារូបករណ៍៖ ធនាគារពិភពលោក (World Bank) ផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មសា្ថបត្យកម្ម តាមរយៈការប្រឡងជ្រើសរើសទៅសិក្សានៅសាកវិទ្យាល័យ The Pennsylvania State នៃសហរដ្ឋអាមេរិក រយៈពេល១២ខែ (៣០ក្រេឌីដ)។

សម្រាប់បេក្ខជនត្រូវមានបទពិសោធន៍ការងារយ៉ាងតិចបីឆ្នាំលើផ្នែកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ អាហារូបករណ៍ចាប់ផ្តើមចុះឈ្មោះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ និងផុតកំណត់ទទួលពាក្យនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

និស្សិតអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅ The World Bank Graduate Scholarship Program តាមរយៈគេហទំព័រ https://www.worldbank.org/en/programs/scholarships

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner