ជនសង្ស័យ០២នាក់ ពាក់ព័ន្ធ ករណីចេញសែកគ្មានសាច់ប្រាក់ជាង១ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ កម្លាំង នគរបាកប៉ុស្តិ៍ឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរំលោភលើទំនុកចិត្ត(ចេញសែកគ្មានសាច់ប្រាក់) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ ម៉ោង១១ និង០០នាទីព្រឹក នៅចំណុចក្នុងក្រុមហ៊ុនបេតុងលាយស្រាច់ ជ្រេហ្គន ផ្លូវ១០១៩ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យ០២នាក់ខាងលេីរួមមាន៖ ទី១-ឈ្មោះ គ្រី គីមលាង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករអចលនទ្រព្យ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) ,និងទី២-ឈ្មោះ ភាគ ផានីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអង្គការសមាគមន៍ខ្មែរកម្ពុជាក្រោម ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន)។
សមត្ថកិច្ចបានឲ្យដឹងថា ដោយសារតែជនសង្ស័យខាងលេីនេះ បានចេញសែកគ្មានសាច់ប្រាក់ចំនួន១៣.០០០ដុល្លា ឲ្យទៅជនរងគ្រោះ ឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនបេតុងលាយស្រាច់ជ្រេហ្គន ស្នាក់នៅក្នុងក្រុមហ៊ុ បេតុងលាយស្រាច់ជ្រេហ្គន ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ចំណែក សម្ភារៈបាត់បង់រួមមាន៖ លុយដុល្លា ១៣.០០០ដុល្លា , សម្ភារៈបន្សល់ទុក សែកគ្មានសាច់ប្រាក់០២សន្លឹក ស្មើ១៣.០០០ដុល្លា ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ ៖ ភារ៉ា និងប៊ុនធី