កិច្ចប្រជុំស្តីពីការរៀបចំគម្រោងថវិកាចំណាយរបស់ក្រសួងព័ត៌មាន សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២

កិច្ចប្រជុំស្តីពីការរៀបចំគម្រោងថវិកាចំណាយរបស់ក្រសួងព័ត៌មាន សម្រាប់រៀបចំកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួង ព័ត៌មាន។

របៀបវារះនៃកិច្ចប្រជុំនាឱកាសនេះ រួមមានការពិនិត្យទទួលអនុវត្តន៏នូសេចក្តីសម្រេច របស់រាជរដ្ឋា ភិបាលកម្ពុជា ស្តីពីការបង្កើតគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធ នៅឆ្នាំ២០២២ ។ ជាមួយក៏បានឃើញពីការងារមួយចំនួន របស់ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ស្តីពីការកែសម្រួលសមាសភាពនៃលេខាធិការ ដ្ឋាន និងអនុ គណៈកម្មការរៀបចំកិច្ចប្រជុំ រួមជាមួយការពិនិត្យអំពីភារកិច្ចរបស់ អនុគណៈ កម្មការទី៥៖ សារព័ត៌មាន និងផ្សព្វផ្សាយ ដែលមានឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខា ធិការក្រសួង ព័ត៌មាន ជាប្រធាន និងមានអនុប្រធាន ៣ រូប គឺ ឯកឧត្តម ហែម ក្រាញ់តូនី រដ្ឋលេខាធិការ ទីស្តីការគណះរដ្ឋមន្រ្តី ឯកឧត្តម កុយ គួង រដ្ឋលេខាធិការក្រសួង ការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ និង ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន រួមជាមួយសមាជិក សមាជិកា លេខាធិការ មកពីបណ្តាក្រសួង ស្ថាប័នផ្សេងៗទៀត។

អនុគណៈកម្មការនេះ មានភារកិច្ច៖ រៀបចំ និងផ្សព្វផ្សាយព័ត៌មាន អំពីកម្ពុជា សហការ ជាមួយអនុគណៈកម្មការខ្លឹមសារ និងឯកសារ រៀបចំខ្លឹមសារសំខាន់ៗ នៃលទ្ធផលរបស់កិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយព័ត៌មាន ឱ្យបាន ទូលំទូលាយ ។ រៀបចំ និងគ្រប់គ្រងមជ្ឈមណ្ឌលព័ត៌មាន សម្រាប់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ និងការផ្សព្វផ្សាយអំពីលទ្ធផលកិច្ចប្រជុំ សម្របសម្រួលនិងរៀបចំសន្និសីទកាសែត នៅមុនអំឡុងពេល និងក្រោយកិច្ចប្រជុំ។

ចុះឈ្មោះ និងចេញបណ្ណសំគាល់ ជូនអ្នកសារ ព័ត៌មាន ជាតិ និងអន្តរជាតិ – គ្រប់គ្រងរាល់ការងារពាក់ព័ន្ធនឹងសារព័ត៌មាន ផ្សព្វផ្សាយ និង គេហទំព័រសម្រាប់ចុះឈ្មោះអ្នកសារព័ត៌មានគ្រប់គ្រងបង្កើតគេហទំព័រ និង Email សម្រាប់ ដំណើរការ ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ។

ឯកឧត្តម សុខ ប្រសិទ្ធិ មានប្រសាសន៏លើកថា បន្ទាប់ពីទទួលបានសម្រេចនេះហើយ ក្រុមការងារពាក់ពន្ធ័ ត្រូវធ្វើយ៉ាងណារៀបចំផែនការការងារនិងលើកគម្រោងចំណាយសម្រាប់ ការងាររបស់ខ្លួន តាមរយ:អនុគណ:កម្មការហិរញ្ញវត្ថុ អោយបានច្បាស់លាស់ ពិសេសត្រូវ មានកិច្ចសហការល្អជាមួយបណ្តាអង្គភាព និងគ្រប់ផ្នែកពាក់ពន្ធ័ សំដៅធ្វើយ៉ាងណាអោយ រាល់ កិច្ចការងារបានប្រព្រឹត្តដោយរលូន ព្រោះថាកិច្ចការងារនេះ គឺមានសារសំខាន់ និង ជា មុខមាត់របស់ជាតិយើងទាំងអស់គ្នា ដែលត្រូវរួមគ្នាធ្វើអោយបានល្អ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner