ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩៦នាក់

អត្ថបទដោយ៖
ធី ដា

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៦មីនាឆ្នាំ២០២១ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវិដ-១៩ចំនួន៩៦នាក់ ក្នុងនោះអ្នកដែលពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈទាំង៩៦នាក់។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១៨នាក់ផងដែរ។

កម្ពុជាគិតមកដល់ថ្ងៃ២៦មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៩៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់៧៤នាក់ នៅសល់៨៨៤នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ចំនួន៨នាក់។ ដោយឡែកព្រឹត្តិការសហគមន៍២០កុម្ភៈ គិតមកដល់ថ្ងៃ២៦មីនាឆ្នាំ២០២១ មានអ្នកឆ្លងសរុប ១ពាន់៤៤៤នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៨នាក់។ ដោយ កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner