តាមការអំពានាវរបស់សម្ដេចតេជោ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក សំណូមពរដល់ ម្ចាស់ស្តង់ និងតូប មេត្តាជួយបន្ធូរបន្ថយតម្លៃឈ្នួលតូបមួយរយៈ
តាមការអំពានាវរបស់សម្ដេចតេជោ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក សំណូមពរដល់ ម្ចាស់ស្តង់ និងតូប មេត្តាជួយបន្ធូរបន្ថយតម្លៃឈ្នួលតូបមួយរយៈ
យោងតាមការអំពានាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បាន ប្រកាសតាមផេកហ្វេសប៊ុកនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ថា មួយរយៈចុងក្រោយនេះ បញ្ហាការរីករាលដាលនៃជំងឺ កូវិដ-១៩ ឆ្លងចូលសហគមន៍ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ នៅតែបន្តធ្វើឲ្យបងប្អូនអាជីវករលក់ដូរនៅផ្សារអូឡាំពិក ពុំមាន អតិថិជនមកទិញទំនិញ ។
ក្នុងនាមគណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក សូមសំណូមពរ មានការយោគយល់ពីបងប្អូនដែលមានស្តង់ និងតូប ជួល ឱ្យបងប្អូនអាជីវករនៅក្នុងផ្សារ មេត្តាជួយបន្ធូរបន្ថយតម្លៃឈ្នួលតូបមួយរយ:តាមដែលអាចធ្វើបាន ដើម្បីឱ្យបងប្អូន អាជីវករ មានលទ្ធភាពបានលក់ដូរ បន្តទៅទៀត ។
គណៈកម្មការគ្រប់គ្រងផ្សារ សង្ឃឹមថា បងប្អូនម្ចាស់ស្តង់, តូប មានការយោគយល់ ក្នុងគ្រាដែលលំបាកនេះ ហើយក៏ សូមថ្លែងអំណរគុណដល់បងប្អូនម្ចាស់តូបមួយចំនួន ដែលបានបន្ធូរបន្ថយកន្លងមកផងដែរ ៕ ដោយលោក ប៊ុនធី, ឆៃ ហួត និងវណ្ណលុក