ក្រុមការងារបុរាណវិទូ រកឃើញចម្លាក់អណ្ដើកធំមួយនៅខាងក្រោមប្រាសាទកណ្ដាលស្រះស្រង់

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ក្រុមការងារកំណាយបានរកឃើញចម្លាក់អណ្ដើកធំមួយនៅខាងក្រោមប្រាសាទកណ្ដាលស្រះស្រង់ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ខណៈដែលក្រុមការងារបុរាណវិទូ កំពុងជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់។ អាជ្ញាធរបានឲ្យដឹងថា ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកធំមួយក្នុងពេលកំណាយស្រាវជ្រាវ។

នៅក្នុងពេលដំណើរការការដ្ឋានជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ខាងលើនេះ ក្រុមការងារបានរកឃើញវត្ថុបុរាណជាច្រើន ជាក់ស្ដែងនាពេលថ្មីៗនេះ គេបានរកឃើញវត្ថុបុរាណចំនួន ៣ ប្រភេទ រួមមានជាអាទិ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន ២ ដែលមួយនៅមានរូបរាងពេញលេញ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង ព្រមទាំងបំណែកខ្វាតពណ៌ស ឬគ្រីស្តាល់ជាច្រើនគ្រាប់ និងបំណែកចម្លាក់ក្បាលនាគធំមួយ ដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។
ក្នុងករណីកំណាយនេះពលរដ្ឋសង្ឃឹមថាសម្បត្តិដូនតាដែលបន្សល់ទុកនឹងមិនធ្លាក់កណ្តាប់ដៃជនខិលខូចឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner