ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១( រាជធានីភ្នំពេញ ) នាំអំណោយរបស់សម្ដេចប្រមុខរដ្ឋស្ដីទី ចែកជូនអ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុង មណ្ឌលចត្តាឡីស័ករបស់រាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

ព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១( រាជធានីភ្នំពេញ ) ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ អនុប្រធានក្រុម និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ប្រមុខរដ្ឋស្ដីទី និងលោកជំទាវ ជាគ្រឿងឧបភោគបរិភោគ និងប្រាក់ឧបត្ថម្ភ ចែកជូនដល់ប្រជាពលរដ្ឋ អ្នកកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កចំនួន៦ ទីតាំង ក្នុងរាជធានីភ្នំពេញដែលមានចំនួនសរុបចំនួន ៦៤២នាក់ ។
មណ្ឌលចត្តាឡីស័កទាំង៦ ទីតាំងរួមមាន ៖

១- មណ្ឌល វិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី
២- មណ្ឌល វិទ្យាល័យសម្ដេច ហ៊ុន សែន បូរី ១០០ខ្នល
៣- មណ្ឌល វិទ្យាល័យសម្ដេចហ៊ុន សែន ពោធិ៍ចិនតុង
៤- សាលាបឋមសិក្សា សម្ដេចហ៊ុន សែន ដង្កោ
៥- មណ្ឌល វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ និង
៦- មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ( ក្នុង ខណ្ឌព្រែព្នៅ )

ឃីត សម្រាប់អ្នកធ្វើចត្តាឡីស័ក ក្នុងម្នាក់ៗ រួមមាន
១- មី ១កេះ
២- ត្រីខកំប៉ង់ ១២កំប៉ុង
៣- ទឹកដោះគោកំប៉ុង ២កំប៉ុង
៤- ទឹកផ្លែឈើ ២ដប
៥- អូវ៉ាន់ទីន ១កញ្ចប់
៦- ស្ករស ១គីឡូក្រាម
៧- ទឹកត្រី ១ដប
៨- ទឹកស៊ីអ៊ីវ ១ដប
៩- នំ ១ប្រអប់
១០- សាប៊ូ កក់សក់ ១ដប
លាងដៃ ១ដប
ម្សៅ ១កញ្ចប់
១១- ម៉ាស ១ប្រអប់
១២- ច្រាស និងថ្នាំដុសធ្មេញ ( ១ដើម ១ប្រអប់ )
១៣- ក្រដាស់អនាម័យ ប្រអប់ ១ប្រអប់
១៤- ក្រដាសអនាម័យដុំ ២ដុំ
១៥- ធុងជ័រធំ ១
និងប្រាក់ចំនួន១០០.០០០រៀល សម្រាប់ម្នាក់ៗ … ៕
ប្រភព: ស្មារតី៧មករា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner