អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតឯកទេសវគ្គ DFMS សិក្សានៅUNIVERSITE DE BORDEAUX ប្រទេសបារាំង

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស​.វ.ស) និងUNIVERSITE DE BORDEAUX នៃប្រទេសបារាំង នឹងជ្រើសរើសបេក្ខភាពនិស្សិតអា​ហា​រូបករណ៍​​ពីរ​រូបទៅ​សិក្សា​បន្តវគ្គ DFMS-CIU នៅប្រទេសបារាំងសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។

ឯកទេសចំនួនពីរដែលកម្មវិធីអាហារូបករណ៍ជ្រើសរើស រួមមានឯកទេសសល្យសាស្ត្រជំងឺឆ្អឹងនិងបាក់បែក និងឯកទេសសល្យសាស្ត្រនិងប្រព័ន្ធរំលាយអាហារ។ និស្សិតដែលកំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងពីរនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលអាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះបាន។

បេក្ខជនត្រូវបំពេញពាក្យសុំចុះឈ្មោះដែលមានគម្រូស្រាប់ភ្ជាប់នឹងឯកសារពាក់ព័ន្ធផ្សេងៗ រួចស្កេនឯកសារទាំងអស់ជាទម្រង់ PDF ដោយផ្ញើមកតាម Email របស់ក្រុមការងារទាំងបី[email protected][email protected]ដោយ CC ទៅកាន់ [email protected] ។ 

បេក្ខជនអាចទាញយកឯកសារតាមរយៈតំណភ្ជាប់ https://uhs.news/CIU_UHS_UB_2021 ឬចូលទៅកាន់ទំព័រFacebook របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលUniversity of Health Sciences ។ អាហារូបករណ៍ផុតកំណត់ទទួលពាក្យចាប់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ល្ងាច។ 

ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ក្រុមការងារលោកស្រីវេជ្ជបណ្ឌិត តាន់ សុខស្រីយ៉ា ០១២ ២៧៩ ៧៣២, លោកវេជ្ជបណ្ឌិត ជៀប សម្បតិ្ត ០៧៧ ៣៣៦ ២៤៤ និងអ្នកនាង ហែម មល្លិកា ០១២ ៣៧៥ ៥៩២ រៀងរាល់ម៉ោងធ្វើការ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner