​​ថៃ​ថា​​មូលហេតុ​នៃ​ការ​ស្លាប់​បុរស​ម្នាក់​ក្រោយ​ចាក់​វ៉ាក់សាំង​ ​គឺ​មកពី​ជំងឺ​រុំា​រៃ​ ​មិនមែន​ស្លាប់​ព្រោះ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ទេ​

​មន្ត្រី​សុខាភិបាល​ថៃ​បាន​ប្រកាស​ជា​ផ្លូវការ​ ​នៅ​ថ្ងៃ​ទី​២​៦​ ​មីនា​ ​នេះ​ថា​ ​បុរស​ម្នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​រួច​បាន​ស្លាប់​នោះ​ ​មិនមែន​មកពី​ការ​ចាក់​វ៉ាក់សាំង​ទេ​ ​តែ​មកពី​ជំងឺ​រុំា​រៃ​របស់​អ្នកជំងឺ​ទេ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ ​T​h​e​ ​Nation​។​

​អ្នកជំងឺ​ជា​បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​១​០​ថ្ងៃ​ ​គឺជា​រឿង​គាប់​ជួន​ទេ​ ​នេះ​គឺជា​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត​ ​Sop​h​on ​Me​k​t​h​on ​ដែល​តាមដាន​ត្រួតពិនិត្យ​អនុ​គណៈកម្មការ​របស់​រាជរដ្ឋាភិបាល​ ​ទទួលបន្ទុក​លើ​ការ​ចាក់​វ៉ាក់សាំង​។​

​វេជ្ជបណ្ឌិត​មួយ​រូប​ទៀត​ ​គឺ​លោក​ ​T​a​wee​ C​hot​pit​a​y​a​sun​on​d​h​ ​បាន​អះអាង​ដែរ​ថា​ ​អ្នកជំងឺ​មាន​សុខភាព​ល្អ​ធម្មតា​ ​នៅ​ថ្ងៃ​ទី​៣​ ​មីនា​ ​ជា​ថ្ងៃ​ចាក់​វ៉ាក់សាំង​ ​និង​ ​ថ្ងៃ​ទី​៦​ ​មីនា​ក៏​ល្អ​ធម្មតា​ ​ហើយ​នៅ​ថ្ងៃ​ទី​៧​ ​មីនា​ ​ក្រុម​មន្ត្រី​សុខាភិបាល​មិនបាន​ដឹង​ពី​អ្នកជំងឺ​រូប​នេះ​ទេ​ ​រហូតដល់​ថ្ងៃ​ទី​៩​ ​ទើប​ដឹង​ថា​ ​បាន​ចូល​មន្ទីរពេទ្យ​តឹង​ដើមទ្រូង​ ​ពិបាក​ដកដង្ហើម​ ​ក៏បាន​បាត់បង់ជីវិត​ ​នៅ​ថ្ងៃ​ទី​១​៣​ ​មីនា​។​

​លោក​វេជ្ជបណ្ឌិត​អះអាង​ថា​ ​បើ​យោង​តាម​កំណត់​ត្រា​សុខភាព​ ​អ្នកជំងឺ​រូប​នេះ​ធ្លាប់​បាន​វះកាត់​កាលពី​ខែ​មករា​ ​លើ​បញ្ហា​ជំងឺ​ប៉ោង​សរសៃឈាម​អា​ក​ទែ ​ហើយ​បាន​ចំណាយ​ពេល​ក្នុង​មន្ទីរពេទ្យ​៤​០​ថ្ងៃ​។​ ​អ្នកជំងឺ​ប្រុងប្រយ័ត្ន​ខ្លាំង​ទើប​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​ ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​រយៈពេល​១​ស​ប្តាហ៍​ក្រោយមក​។​ ​តែ​ក៏​ត្រូវ​បាន​វេជ្ជបណ្ឌិត​ពិនិត្យ​សុខភាព​ ​ហើយ​ថា ​មាន​សុខភាព​ល្អ​ធម្មតា​ ​អាច​ទទួលការ​ចាក់​វ៉ាក់សាំង​បាន​។​ ​ដូច្នេះ​ ​តាម​លទ្ធផល​ពិនិត្យ​បង្ហាញ​ថា​ ​អ្នកជំងឺ​បាន​ស្លាប់​ដោយសារតែ​បញ្ហា​ជំងឺ​ប្រចាំ​កាយ​របស់​អ្នកជំងឺ​ ​មិនមែន​មកពី​ការ​ចាក់​វ៉ាក់សាំង​ទេ​។​

​យ៉ាងណាក៏ដោយ​T​h​e​ ​Nation​ ​មិនបាន​ផ្សាយ​បញ្ជាក់​ថា​ ​អ្នក​ស្លាប់​នោះ​ទទួលការ​ចាក់​វ៉ាក់សាំង​ប្រភេទ​អ្វី​ទេ​ ​ហើយ​ថៃ​ក៏​មិន​ផ្អាក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែរ​ ​គឺ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​និង​ ​Sin​o​v​a​c​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner