មាននាវាយ៉ាងតិច ១៦០គ្រឿងដែលដឹកប្រេងឥន្ធនៈ និងទំនិញសំខាន់ៗកំពុងរង់ចាំឆ្លងកាត់ព្រែកជីកស៊ុយអេ-Suez Canal ស្ថិតក្នុងប្រទេសអេហ្ស៊ីប

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី២៣ មីនា ២០២១ នាវាដឹកទំនិញដ៏ធំសម្បើមមួយមានទទឹង ៥៩ម៉ែត្របានកាល់បាតជាប់គាំងទ្រឹងក្រោយមានព្យុះខ្សាច់មួយ។

អ្នកវិភាគបានលើកឡើងថា ការកកស្ទះការដឹកជញ្ជូនតាមព្រែកជីកដ៏មមាញឹកមួយក្នុងសកលលោក បណ្តាលឱ្យមានផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្វាក់ផលិតកម្មក្នុងទ្រង់ទ្រាយធំ។ តម្លៃប្រេងនឹងឡើងគ្រាក់ៗ! ឥវ៉ាន់មួយចំនួន រួមទាំងបរិក្ខារពេទ្យនឹងមានការយឺតយ៉ាវក្នុងការទៅដល់គោលដៅ។ ការដឹកជញ្ជូនវ៉ាក់សាំងក៏អាចនឹងមានផលប៉ះពាល់ដែរ។

🎥 CNN

ads banner